ព័ត៌មានទាន់ហេតុការណ៍៖

បើកលឿនដូចហោះរឿងអីមិនបុកបង្គោលភ្លើង និងដើមឈើឬ?

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា ហើយបានបើករថយន្តកាមរីបាឡែនក្នុងល្បឿនយ៉ាងលឿនដូចហោះ ពេលដល់ផ្លូវកោងមិនបន្ថយល្បឿន ក៏ជ្រុលចង្កូតទៅបុកបង្គោលភ្លើងបាក់អស់មួយដើម និងដើមឈើមួយដើម ឯរថយន្តបង្កបានក្រឡាប់ពីរទៅបីជុំផ្ងារជើងឡើងលើយ៉ាងច្រងាង ចំណែកអ្នកបើកបររងរបួសយ៉ាងធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ។

abc (4)

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ ទល់មុខវិទ្យាល័យ ជា ស៊ីម សាមគ្គី ភូមិ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

abc

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុនោះ គឺ រថយន្តបង្ក ម៉ាកកាមរីបាឡែន ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2AA.7135 ដែលបើកបរដោយបុរសម្នាក់ទំនងជាស្រវឹង ហើយបើកតាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅពីជើងទៅត្បួងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ដោយសារតែផ្លូវកោង ហើយអ្នកបើកបរមិនព្រមបន្ថយល្បឿនផងនោះ ក៏បានជ្រុលចង្កូតទៅបុកនឹងបង្គោលភ្លើងបាក់អស់១ដើម និងដើមឈើបាក់អស់១ដើម ធ្វើឲ្យរថយន្តបង្កក្រឡាប់កាប់ផ្ងារជាច្រើនត្រឡប់ ខ្ទាតចូលផ្ទះលក់ទឹកដោះគោ បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ ។ ចំណែកឯអ្នកបើកបរបានរងរបួសយ៉ាងធ្ងន់ ។

abc (1)

ក្រោយពេលកើតហេតុ បុរសដែលរងរបួសធ្ងន់នោះ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យឯកជនជួយសង្គ្រោះភ្លាមៗ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងទំនាក់ទំនងទៅជំនាញចរាចរណ៍ជើងគោករាជធានីភ្នំពេញ ឲ្យចុះមកវាស់វែងយករថយន្តបង្កខាងលើទៅរក្សាទុក រង់ចាំដោះស្រាយគ្នាទៅតាមនីតិវិធីច្បាប់ ៕ ភារ៉ា ដង្កោ
abc (2) abc (3)


ចែករំលែក៖