ចាប់តាំងពីទទួលការតែងតាំងជាប្រធានរតនាគារខេត្តកំពត លោក ដែក ទីវណ្ណោ បានពង្រីកអំណាច់ នឹងប្រព្រឹត្តអំពើពុករលួយ តាមរយៈទាមទារសេវាទឹកតែ ពីបណ្ដាក្រុមហ៊ុន នឹងមន្ទីរជុំវិញខេត្តកំពត ក្នុងតម្លៃខ្ពស់ នៅពេលក្រុមហ៊ុន នឹង តំណាងមន្ទីរ និមួយៗ កាន់ឯកសារឆ្លងរតនាគារ ដើម្បីរត់ការសុំដកសាច់ប្រាក់របស់ក្នុងការទូទាត់ការចំណាយនោះ។
ការទាមទារប្រាក់ទឹកតែ របស់លោក ទី វណ្ណោ ប្រធានរតនាគារខេត្តកំពត នេះគឺធ្វើឡើងដោយត្រង់ៗ ក្រោមលេសថាយកប្រាក់មួយផ្នែកធំជូនថ្នាក់លើ គឺ លោកបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ បើមិនដូច្នោះទេ លោកអគ្គនាយកមិនទម្លាក់សាច់ប្រាក់អោយទេ ធ្វើអោយការដកសាច់ប្រាក់ត្រូវគាំង ក្រុមហ៊ុន ក៏ដូចជាមន្ទីរត្រូវជាប់គាំងអត់ប្រាក់ចំណាយ ឬទូទាត់ផ្សេងៗ ដែលធ្វើអ្នករត់ការនិមួយៗត្រូវខ្វែងដៃជើង ដើម្បីរកប្រាក់ជូនលោកប្រធាននឹងបក្ខពួកគាត់។
ចំពោះទឹកតែ លោកប្រធាន ដែក ទីវណ្ណោ បានទាមទារយកតាមប្រភេទ នៃការចំណាយ ដូចជាផ្នែកថែទាំនឹងជុសជុល នឹងផ្នែកជួយជនរងគ្រោះដោយសារគ្រោះធម្មជាតិ គឺទឹកតែមានតម្លៃខ្ពស់ ជាងផ្នែកផ្សេងៗ ហើយអ្នករត់ការគឺត្រូវតែចំណាយទឹកដោយជៀសមិនផុត ទោះបីក្រុមហ៊ុន ឬមន្ទីរ ទាំងនោះមានខ្សែធំ ឬតូច តែងតែអស់ប្រាក់ទឹកតែ គ្រាន់តែមានការយោគយល់ខ្លះចំពោះអ្នកមានខ្សែធំ ៕