ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រតិបត្តិការអន្តរជាតិពុករលួយ

ចែករំលែក៖

មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានខ្សឹបខ្សៀវថា លោក ប៉ែន ធីរុង្គ អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគឺជាជនពុករលួយដល់ឆ្អឹងដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនគួរបណ្តោយឲ្យមន្ត្រីពុករលួយធ្វើអ្វីៗតាមអំពើចិត្តតទៅ ទៀតនោះទេ។ ទន្ទឹមនឹងនេះអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតជាបន្ទាន់ទៅលើរឿងអាស្រូវពុករលួយរបស់លោក ប៉ែន ធីរុង្គ ជាបន្ទាន់ផងដែរព្រោះមន្ត្រីរូបនេះល្បីខាងពុករលួយជាយូរមកហើយ ។

មន្ត្រីតូចតាចនៅក្នុងអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល បានបង្ហើបឲ្យដឹងថា លោក ប៉ែន ធីរុង្គ ប្រើអំណាចប្រព្រឹត្តអំពើពុករលួយមានចរិត ច្រងេងច្រងាងមិនដែលស្តាប់យោបល់មន្ត្រីក្រោមឱវាទឡើយ។ ប្រភពបានឲ្យដឹង ទៀតថា លោក ប៉ែន ធីរុង្គ មានខ្នងបង្អែករឹងមាំហើយប្រើប្រាស់ថវិកាគម្រោងនានា ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដោយគ្មានញញើតអ្វីទាំងអស់ និងមានបញ្ហាបក្ខពួក និយមផងដែរ។ ដូច្នេះរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនគួរទុកឲ្យមន្ត្រីពុក រលួយធ្វើអ្វីៗតាមអំពើចិត្តតទៅទៀតទេ ។

តាមប្រភពពីមន្ត្រីក្នុងអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុលនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឲ្យដឹងទៀតថា ច្រើនឆ្នាំមកនេះលោក ប៉ែន ធីរុង្គ ប្រើអំណាចធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួននិងប្រព្រឹត្តអំពើពុករលួយតាមគ្រប់រូបភាព។ ការណ៍ដែលលោក ប៉ែន ធីរុង្គ ហ៊ានប្រព្រឹត្តបែបនេះគឺអាចមានការបើកដៃពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមួយចំនួនផងដែរទើប អ្វីៗអាចប្រព្រឹត្តទៅដោយរលូន ហើយមន្ត្រីតូចតាចត្រូវប្រឈមនឹងការបង្ក្រាបសព្វ បែបយ៉ាង ៕

 


ចែករំលែក៖