ខេត្តកំពង់ស្ពឺ ៖ កម្លាំងនគរបាលស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺបានឃាត់ខ្លួនបុរសម្នាក់ ពាក់នឹងបណ្តឹងចោទប្រកាន់របស់ម្តាយ ក្មេកដែលចោទប្រកាន់ថាបានចាប់រំលោភប្អូនស្រីបង្កើតរបស់ប្រពន្ធខ្លួន។ ការចាប់ ខ្លួនជនសង្ស័យសមត្ថកិច្ចបានធ្វើឡើងកាល ពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ បន្ទាប់ពីសមត្ថកិច្ចបានទទួលពាក្យបណ្តឹងរបស់ស្រ្តី ឈ្មោះ សៅ សារ៉េត អាយុ៤៦ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅឃុំព្រែកខ្សាយ ស្រុក ពាមរ ខេត្តព្រៃវែង ។
មន្រ្តីនគរបាលស្រុកឱរ៉ាល់បានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនឈ្មោះយឹម ទន់ អាយុ២៧ឆ្នាំ មានមុខរបរជាកសិករ រស់នៅភូមិអន្លង់សង្កែ ឃុំតាសាល ស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ រីឯក្មេងស្រីរងគ្រោះ ឈ្មោះ ម.គ.ន. អាយុ១១ឆ្នាំ រស់នៅឃុំជា មួយជនសង្ស័យ ។
មន្រ្តីខាងលើបានបន្តថា នៅមុនពេល ឃាត់ខ្លួនជនសង្ស័យម្តាយក្មេងស្រីរងគ្រោះ បានទទួលទូរស័ព្ទពីកូនស្រីប្រាប់ថា ជន សង្ស័យជាបងថ្លៃបានចាប់នាងរំលោភ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ និងជា បន្តបន្ទាប់ទៀត ពេលដែលបងស្រីរបស់ នាងមិននៅផ្ទះ។ ក្រោយពីម្តាយបានទទួលទូរស័ព្ទពីកូនស្រីដឹងថា កូនប្រសាចាប់រំលោភ កូនស្រីបែបនេះក៏បានធ្វើដំណើរពីខេត្តព្រៃវែងមកដាក់ពាក្យបណ្តឹងចូលនគរបាលស្រុក ឱរ៉ាល់ដើម្បីឃាត់ខ្លួនជនសង្ស័យតែម្តង ។
គួរបញ្ជាក់ថា ក្មេងស្រីរងគ្រោះបច្ចុប្បន្នមករស់នៅនឹងផ្ទះជាមួយបងស្រីក្នុងឃុំ តាសាលដើម្បីរៀនសូត្រ ព្រោះម្តាយនៅ ឯខេត្តព្រៃវែងជាប់រវល់រកសុីុមិនមានពេលមើលថែកូនទេ ។
បើតាមប្រភពពីមន្រ្តីនគរបាលស្រុក ឱរ៉ាល់បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែមេសា ថា ជនសង្ស័យបានបដិសេធចំពោះបណ្តឹងចោទប្រកាន់របស់ម្តាយក្មេកដែលថា ខ្លួន បានចាប់រំលោភប្អូនថ្លៃ។ ប៉ុន្តែយ៉ាងណាក៏ ដោយសមត្ថកិច្ចជំនាញនឹងបញ្ជូនក្មេងស្រីរងគ្រោះទៅពិនិត្យនៅមន្ទីរពេទ្យហើយ ប្រសិនបើរកឃើញថា ក្មេងស្រីរងគ្រោះដោយត្រូវគេចាប់រំលោភមែននោះជន សង្ស័យនឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕ សេនាស័ក្តិ