ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ នៅតែបន្តប្រព្រឹត្តអំពើពុករលួយ

ចែករំលែក៖

រហូតមកដល់ពេលនេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មិនទាន់ចាត់វិធានការលើលោក ជូ កុល្លា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំនៅឡើយទេ ហេតុនេះហើយ ទើបលោក ជូ កុល្លា នៅតែបន្តប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។

លោក ស៊ុន ចាន់ថុល ហាក់ដូចជាមិនសូវចាប់អារម្មណ៍ចំពោះរឿងអាស្រូវពុករលួយរបស់លោក ជូ កុល្លា នោះទេ បើទោះបីមន្ត្រីរាជការក្នុងមន្ទីរសាធារណការខេត្តកំពង់ធំ លាតត្រដាងជាសាធារណៈយ៉ាងណាក៏ដោយ។

តាមប្រភពពីមន្ត្រីរាជការក្នុងមន្ទីរសាធារណការខេត្កំពង់ធំ បានឲ្យដឹងថា រយៈពេលជាង២ឆ្នាំកន្លងទៅនេះ លោក ជូ កុល្លា និងបក្ខពួកឃុបឃិតគ្នាកេងប្រវ័ញ្ចថវិការដ្ឋអស់មិនតិចជាង ២០០លានរៀលនោះទេ ហើយផ្លូវជាច្រើនខ្សែក្នុងខេត្តកំពង់ធំ នៅតែបន្តខូចដដែល។ ការដែល លោក ជូ កុល្លា ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារអាងឥទ្ធិពលឪពុកក្មេកជាមន្ត្រីធំនៅក្នុងក្រសួងការពារជាតិចាំជួយជ្រោមជ្រែង និងការពារគ្រប់ពេលវេលា។

តាមសេចក្តីរាយការណ៍ពីមន្ត្រីតូចតាចបម្រើការងារនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានខ្សឹបថា ប្រភពចំណូលរបស់លោក ជូ កុល្លា សព្វថ្ងៃនេះបានមកពី គម្រោងចំណាយរបស់មន្ទីរសាធារណការពាក់ព័ន្ធការស្ថាបនា និងជួសជុលផ្លូវ ព្រមទាំង គម្រោងជាច្រើនទៀត។ ដោយសារអាងមានខ្នងបង្អែករឹងមាំបានធ្វើលោក ជូ កុល្លា កំពុងតែបង្ហាញនូវភាពក្រអឺតក្រទមយ៉ាងខ្លាំង ហើយសូម្បីតែលោក សុខ លូ អភិបាលខេត្តកំពង់ធំ ក៏លោក ជូ កុល្លា ហ៊ានផ្គើនដាក់យ៉ាង ងងើលដែរ ៕


ចែករំលែក៖