បើទោះជាពេលនេះកំពុងដំណើរការឃោសនាបោះឆ្នោតក្តីតែយប់មុិញនេះខ្ញុំទទួលបានរូបថតមួយសន្លឹកដែលថតកាលពី៣៨ឆ្នាំមុន។ រូបថតនេះបានផ្តល់លទ្ធភាពឲខ្ញុំធ្វើការប្រៀបធៀបការរីកចំរើនរបស់ប្រជាជននិងប្រទេសជាតិពីពេលលំបាកបំផុតក្រោយការដួលរលំនៃរបប ប៉ុល ពត ជាមួយពេលបច្ចុប្បន្ននេះ។
សំរាប់ខ្ញុំបន្ទាប់ពីការបែកគ្នាក្រោមដំណក់ទឹកភ្នែករាប់លានដំណក់នៃទុក្ខស្រីប្តីព្រាត់ ខ្ញុំបានជួបជាមួយភរិយានិងកូនខ្ញុំវិញដែលពេលនោះកូនមួយនេះបានហៅខ្ញុំថាពូ។មើលចុះគេសុខចិត្តឲបងស្រីជីដូនមួយគេ ពរ និងបញ្ចុកបាយជាជាងឲខ្ញុំទៅជិតរូបគេនិងម្តាយគេ។ពេលនេះហ៊ុន ម៉ាណែតកូនប្រុសខ្ញុំបានរីកចំរើនជាមួយកុមារនិងយុវជនរាប់លាននាក់ផ្សេងទៀតក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពជា។
តើចង់ភ្លក់រសជាតិនៃសង្គ្រាមនិងការព្រាត់ប្រាស់ទៀតឬទេ?នេះជាប្រធានបទសំរាប់ការបោះឆ្នោតនាពេលខាងមុខដែលត្រូវជ្រើសរើស រវាងសង្គ្រាមនិងសន្តិភាព។ ខ្ញុំនៅតែអះអាងថាបើនៅមានការជេរប្រមាថ ញុះញង់លាបពណ៌។ល។ប្រភពនៃសង្គ្រាមនិងចលាចលនៅតែមានសម្រាប់កម្ពុជានៅឡើយ៕
ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ