ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់ សន្យាបន្ដជួយសហគមន៍ និងផ្ដល់អាហារូបករណ៍ដល់និស្សិតឥស្លាម

ចែករំលែក៖

ភ្នំពេញ ៖ លោកអូស្មាន ហាស្សាន់ ណែនាំឲ្យ ក្រុមបណ្តាញយុវជន ដើម្បីអភិវឌ្ឍន៍សហគមន៍ (YNCD) ត្រូវធ្វើការងារសង្គម នៅមូលដ្ឋាន បម្រើផលប្រយោជន៏ ជូនប្រជាពលរដ្ឋ នៅសហគមន៏ ឲ្យបានច្រើន ដើម្បីចូលរួម កាត់ បន្ថយភាពក្រីក្រ ជាមួយរាជរដ្ឋាភិបាល ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ។

លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់បែបនេះ ខណៈលោកទទួលជួប ក្រុមបណ្តាញយុវជន ដើម្បីអភិវឌ្ឍន៍សហគមន៍ (YNCD) កាលពីថ្ងៃទី ២៨ មករា ឆ្នាំ២០១៧ នៅស្នាក់ការ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា រាជធានីភ្នំពេញ ដើម្បីសុំការផ្តល់គន្លឹះ បទពិសោធន៏ការងារ និង អនុសាសន៍ផ្សេងៗ ឲ្យទទួលបាន ជោគជ័យ ក្នុងអាជីព ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖ ក្នុងនាមតំណាងឲ្យ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា លោកនិង នៅតែបន្ដសកម្មភាពមនុុស្សធម៏ ដល់សហគមន៏ និងអាហារូបករណ៍ ដល់សិស្ស និស្សិត ឥស្លាម ទៅបន្ដការ សិក្សា នៅមហាវិទ្យាល័យ ដើម្បីលើក កម្ពស់ គុណ ភាពធនធាន មនុស្ស នៅសហគមន៍ ឲ្យស្របតាម គោលនយោ បាយ របស់រាជ រដ្ឋាភិបាល ។

លោកបន្ដថា៖ ការជួបជុំគ្នាថ្ងៃនេះ នៅមុនពេលដែល ក្រមបណ្តាញយុវជន ដើម្បីអភិវឌ្ឍន៍សហគមន៍YNCD ត្រៀមរៀបចំសិក្ខាសាលាមួយស្តីពី «គន្លឹះក្នុងការបង្កើនគុណភាពជីវិត» ដែលមានប្រធានបទ ៣ សំខាន់ៗគឺ គន្លឺះដើម្បីជោគជ័យក្នុងការសិក្សា គន្លឺះដើម្បីជោគជ័យក្នុងការទំនាក់ទំនង និង គន្លឺះ ដើម្បីជោគជ័យក្នុងអាជីព ។ សិក្ខាសាលានោះ នឹងប្រារព្ធធ្វើនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះ នៅ Mekong View Tower សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជាមួយគ្នានោះដែរ លោកក៏បានឧបត្ថម្ភថវិកា ចំនួន ៥០០ ដុល្លារ សហរដ្ឋអាមេរិកជូនក្រុមបណ្ដាញយុវជន ដើម្បីអភិវឌ្ឍន៍សហគមន៍ ។

លោក អូស្មាន ហាស្សាន់ បាន បញ្ជាក់ថា ៖ ជំនួបពិភាក្សា នេះ គឺ បានផ្តោតសំខាន់អំពីដំណើរការ ជួយសហគមន៏និង

ផ្តល់អាហាររូបករណ៍នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ រហូតដល់ ឆ្នាំ២០១៦ ,២០១៧ នេះ និស្សិតខ្មែរឥស្លាមចំនួន ៨៨ នាក់ ហើយ ដែល បានទទួលអាហារូបករណ៍ ដើម្បីបន្តការសិក្សាទាំងក្នុង និង ក្រៅប្រទេស ។

ក្នុងនោះ និស្សិតចំនួន ៧៧ នាក់ បានបញ្ចប់ការសិក្សារបស់ខ្លួន ហើយបានក្លាយជាមន្ត្រីរាជការក្នុងជួររដ្ឋាភិបាល ជា វេជ្ជបណ្ឌិត ជាវិស្វករ និង អ្នក បច្ចេកទេសផ្សេងៗ។ ជាមួយគ្នានេះផងដែរ កម្ពុជា ក៏បានបង្កើត មូលនិធិទំនុកចិត្តមួយ ដើម្បីទទួលការបង្វិលប្រាក់កម្ចីពីនិស្សិតបញ្ចប់ការសិក្សាក្រោមអាហាររូបករណ៍ IDB ដើម្បីបន្តជួយផ្តល់អារូបករណ៍ ដល់និស្សិតជំនាន់ក្រោយទៀត ។ បច្ចុប្បន្ន មូលនិធិ នេះ អាចទ្រទ្រង់ការផ្តល់អាហារូបករណ៍ដល់និសិ្សតថ្មី សិក្សាក្នុងស្រុក បានចំនួន ២ នាក់ ជារៀងរាល់ឆ្នាំ។

ពាក់ព័ន្ធទៅនឹងការផ្តល់អាហារូបករណ៍នេះ លោក Adel Abdulwahab Sindi ក៏បាន បញ្ជាក់ថា៖ IDB បានផ្តល់ជូនកម្ពុជា ជាង ១,៥ លានដុល្លារ សហរដ្ឋអាមេរិក រួចមកហើយ។ សម្រាប់ការផ្តល់អាហារូបករណ៍របស់ IDB នៅទូទាំងពិភពលោក គឺទទួល បានលទ្ធផលល្អ ចំនួន ៣ សំខាន់ គឺ ទី១ និស្សិតដែលបានបញ្ចប់ការសិក្សាទទួល បានការងារល្អៗ រហូតដល់មានក្នុងជួររដ្ឋាភិបាលទៀតផង ដូចជានៅកម្ពុជាជាដើម ៕ សំរិត

image1 image2 image3 image4 image5


ចែករំលែក៖