ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ លោកតា ម្នាក់បានស្លាប់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាកតាកូម៉ាបុក ពេលដែលជនរងគ្រោះជិះកង់ឆ្លងថ្នល់ ។
ហេតុការណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិ ៦ត្រង់ចំណុច ភូមិ ក្បិល ឃំុ សានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចចរាចរណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក តាកូម៉ា ពណ៌ ស ពណ៌ ស ពាក់ស្លាកលេខ សៀមរាប 2-B0916 អ្នកបេីកបរដោយឈ្មោះ តយ អៀត ភេទប្រុស អាយុ30ឆ្នាំ រស់នៅ ភូមិជ្រោយនាងងួន ឃំុជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប (ត្រូវបាននគរបាលស្រុកឃាត់ខ្លួន) បានធ្វើដំណើរពីជើងទៅត្បូងមកដល់ចំនុចកើតហេតុក៏វ៉ាក់អឺ និងជនរងគ្រោះកំពុងជិះកង់ ឆ្លងថ្នល់ ពេល រថយន្ដមានល្បឿនលឿនផងនោះ បណ្ដាលឲ្យរេចង្កូតបុកដួលបោកក្បាលស្លាប់ នៅកន្លែងកើតហេតុតែម្ដង ។
ប្រភពបន្តថា ជនរងគ្រោះឈ្មោះសែម សន ភេទប្រុស អាយុ69ឆ្នាំ រស់នៅភូមិ ឃំុកេីតហេតុ ។ សមត្ថកិច្ចបានប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពី វាស់វែង ធ្វើកំណត់ហេតុ និងចងក្រងសំណុំរឿងរង់ចាំភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់ ។ វត្ថុតាងរថយន្ត និងកង់ត្រូវយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ៕ ប៊ុន រិទ្ធី