តាមពិតទៅបទល្មើសនេសាទ នៅបឹងទន្លេសាបក្នុងខេត្តពោធិ៍សាត់ ស្ថិតក្រោមការគ្រប់គ្រងរបស់បុរសជនជាតិវៀតណាម ឈ្មោះ ហួន ធី ទាំងស្រុង ។ បណ្តាជនណាដែលចង់ប្រព្រឹត្តល្មើស មិនស្ថិតនៅក្រោមបញ្ជារបស់ហួន ធី ត្រូវប្រឈមនឹងការចាប់ញាត់គុក ។ បច្ចុប្បន្ន នៅតំបន់បឹងទន្លេសាបក្នុងខេត្តពោធិ៍សាត់ ... Read More »
ខ្សឹបដាក់ត្រចៀក
ខ្សឹបដាក់ត្រចៀក៖ តាមពិតហួន ធី អ្នកបោះមេឲ្យមានបទល្មើសនេសាទនៅបឹងទន្លេសាប ខេត្តពោធិ៍សាត់
បុរសជនជាតិវៀតណាមម្នាក់ ដែលប្រើឈ្មោះខ្មែរ ហួន ធី ជាអ្នកកសាងបទល្មើសនេសាទដ៏ធំនៅបឹងទន្លេសាប ខេត្តពោធិ៍សាត់ ហើយគាត់ចង់ប្រើកម្លាំងសមត្ថកិច្ច(នគរបាល) ឲ្យចាប់នរណាក៏បាន ។ នៅលើផ្ទៃបឹងទន្លេសាប គេមិនខ្លាចសមត្ថកិច្ចជំនាញដូចជារដ្ឋបាលជលផល ឬនគរបាលសេដ្ឋកិច្ចនោះទេ ។ ផ្ទុយទៅវិញ មន្ត្រីមានសមត្ថកិច្ចយ៉ាងហោចណាស់២០នាក់ ... Read More »
ខ្សឹបដាក់ត្រចៀក៖ ផ្អើលសាលាស្រុកមេសាងលក់ដីគណបក្ស
ប្រជាពលរដ្ឋនៅទីរួមស្រុកមេសាង ខេត្តព្រៃវែងផ្អើលឈូឆរ ខ្សឹបតៗគ្នា ករណីដែលមន្ត្រីសាលាស្រុកមេសាងកំពុងឈូសឆាយដីអតីតសាលាស្រុក ឬអតីតសាលានយោបាយស្រុកមេសាង ដែលបច្ចុប្បន្នជាកម្មសិទ្ធិរបស់គណបក្សប្រជាជនស្រុក ទំនងជាលក់ឲ្យឈ្មួញទៅហើយ ។ ប្រភពពីមន្ត្រីនៅសាលាស្រុកមេសាងអះអាងថា សកម្មភាពឈូសឆាយដីអតីតសាលានយោបាយស្រុកមេសាងបាននិងកំពុងធ្វើយ៉ាងសកម្ម ដែលធ្វើឲ្យប្រជាពលរដ្ឋ មន្ត្រីរាជការមានចម្ងល់ ។ ចម្ងល់ក៏ព្រោះតែថា ការឈូសឆាយធ្វើឡើងហាក់ដូចជាលាក់លៀម ... Read More »
ខ្សឹបដាក់ត្រចៀក៖ រណ្តៅដីរបស់ឈ្មួញ ម៉ៅ លីវ៉ា បង្កការព្រួយបារម្ភដល់ប្រជាពលរដ្ឋនៅឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល
ប្រជាពលរដ្ឋ រស់នៅភូមិ ម៉ែបាន ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បាននិយាយថា រណ្តៅដី នៅក្បែរភូមិឋានរបស់ពួកគាត់ ដែលមានទំហំជិត១ហិកតា កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅជាខ្លាំង ។ អ្នកភូមិនិយាយថា រណ្តៅដីនោះជារបស់ឈ្មួញ ម៉ៅ ... Read More »
ខ្សឹបដាក់ត្រចៀក៖ លោកបង ហយ មានម៉ាស៊ីន២កន្លែងនៅស្រុកភ្នំក្រវាញ
គេរាយការណ៍ថា លោក កោះ សុភី ហៅហយ មានទីលំនៅឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានបោះទីតាំងរោងម៉ាស៊ីន២កន្លែងនៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ប្រភពឈើដែលបានអូសចូលរោងម៉ាស៊ីនទាំងនោះ ត្រូវដឹកចេញពីតំបន់ដែនជម្រក ។ ពួកមន្ត្រីបរិស្ថាន ... Read More »
ខ្សឹបដាក់ត្រចៀក៖ មេគយព្រែកចាក ឈ្មោះ យី ថុល ពុករលួយតាមអំពើចិត្ត
គេរាយការណ៍ថា លោកយី ថុល ប្រធានការិយាល័យគយ ច្រកទ្វារអន្តរជាតិព្រែកចាក ស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត កំពុងជិះសេះលែងដៃ ដោយបើកឲ្យពួកឈ្មួញនាំទំនិញចូលគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់កាន់តែច្រើនឡើងៗ ។ តាំងពីមកកាន់តំណែងជាមេគយនៅច្រកអន្តរជាតិព្រែកចាក លោក យី ថុល ... Read More »
ខ្សឹបដាក់ត្រចៀក៖ មេល្បែងស៊ីសងក្នុងស្រុកអង្គរបុរី ខេត្តតាកែវ មានខ្នងបង្អែករឹងមាំទើបសមត្ថកិច្ចមិនហ៊ានបង្ក្រាប
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងភូមិអង្គរបុរី ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ បានឲ្យដឹងថា ក្នុងមូលដ្ឋានពួកគាត់មានសង្វៀនបញ្ជល់មាន់ដ៏ធំមួយបង្កប់ដោយល្បែងអាប៉ោងនិងបៀទ្រង់ទ្រាយធំកំពុងដំណើរការយ៉ាងរលូន។ ប្រជាពលរដ្ឋបានកត់សម្គាល់ថា លោក ភី ឆុន អធិការនគរបាលស្រុកអង្គរបុរី ក៏ដូចជាអភិបាលស្រុកអង្គរបុរី មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមនោះទេ។ ទន្ទឹមនឹងនេះអ្នកបើកល្បែងស៊ីសងក្នុងភូមិអង្គរបុរី ឃុំអង្គរបុរី ... Read More »
ខ្សឹបដាក់ត្រចៀក៖ មេវង់ល្បែងនៅស្រុកអង្គរបុរីអះអាងថា រត់ការរហូតដល់ស្នងការហើយ
បញ្ហាល្បែងស៊ីសងដែលកំពុងកក្រើកនៅក្នុងស្រុកអង្គរបុរី ខេត្តតាកែវ ហើយថ្នាក់ដឹកនាំខេត្តជាពិសេសសមត្ថកិច្ចនគរបាលមិនចាត់វិធានការនោះ ត្រូវបានថៅកែវង់ល្បែងអះអាងថា បានរត់ការចាប់ពីថ្នាក់ស្រុកដល់ថ្នាក់ខេត្តរួចអស់ហើយ ។ ហេតុដូច្នេះហើយបានជាគេមិនឃើញកម្លាំងនគរបាលស្រុក ឬខេត្តចុះមកបង្ក្រាបវង់ល្បែងស៊ីសងច្រើនប្រភេទ និងសង្វៀនជល់មាន់នៅស្រុកអង្គរបុរី ខេត្តតាកែវនោះ ។ អ្នកលេងល្បែងស៊ីសងនៅក្នុងភូមិ ឃុំ ស្រុកអង្គរបុរី អះអាងអំពីសុវត្ថិភាពដែលគ្មាននរណាអាចទៅចាប់ពួកគាត់បាន ... Read More »
ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំឃុបឃិតជាមួយមន្ត្រីប្រព្រឹត្តបទល្មើស
ប្រជាសហគមន៍ការពារព្រៃឈើនៅតំបន់ព្រៃឡង់ ក្នុងខេត្តកំពង់ធំបានឲ្យដឹងថា ប្រធានស្នាក់ការបរិស្ថានអូរងាវ លោក ជន ជីន បានឃុបឃិតឲ្យឈ្មួញកាប់ឈើយ៉ាងអនាធិបតេយ្យជាថ្នូរនឹងផលប្រយោជន៍ ផ្ទុយទៅវិញ ប្រជាពលរដ្ឋដែលរកស៊ីដឹកជញ្ជូនអនុផលព្រៃឈើ ត្រូវលោក ជន ជីន បង្ក្រាបយ៉ាងសាហាវព្រៃផ្សៃ ។ លោកជន ... Read More »
ខ្សឹបដាក់ត្រចៀក៖ បទល្មើសការកាប់ដឹកជញ្ជូនឈើនៅស្រុកភ្នំក្រវាញកើនឡើងទ្វេដង
គ្មានសោះការបង្ក្រាបបទល្មើសនៃការកាប់បំផ្លាញព្រៃឈើ ទាំងក្នុងដែនជម្រក និងក្រៅដែនជម្រក ស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ទាំងផ្នែកបរិស្ថាន និងរដ្ឋបាលព្រៃឈើ ផ្តេកផ្តួលស្មើគ្នា ដើម្បីតែផលប្រយោជន៍ពីពួកអ្នករកស៊ីបទល្មើស ។ មិនតែប៉ុណ្ណោះ បែរជាមានពពួកអ្នកចាំខាំត្របាក់ លាបពណ៌ដាក់អ្នកដទៃក្នុងរឿងនៃការកាប់បំផ្លាញ និងដឹកជញ្ជូនឈើនោះទៅវិញ ... Read More »
ខ្សឹបដាក់ត្រចៀក៖ ការដឹកឈើនៅស្រុកភ្នំក្រវាញ ធ្វើឡើងជាចំហរ
គេធ្លាប់ឃើញប្រជាពលរដ្ឋដឹកស្រូវអង្ករជាចំហរ ប៉ុន្តែនៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ សកម្មភាពដឹកជញ្ជូនឈើគ្រប់ប្រភេទ ក៏គេធ្វើឡើងជាចំហរទាំងយប់ ទាំងថ្ងៃ យ៉ាងគគ្រឹកគគ្រេង និយាយរួមទៅ វាហាក់ដូចជាមិនមែនជាទង្វើខុសច្បាប់ ។ ក្រុមអ្នករកស៊ីដឹកឈើ បានអះអាងប្រាប់អ្នកកាសែតជាចំហរថា «បើមិនប្រាប់គេមុន ធ្វើម៉េចចេញរួចពូ!» ។ ... Read More »
ខ្សឹបដាក់ត្រចៀក៖ មេនគរបាលអន្តោប្រវេសន៍ច្រកព្រំ កំពុងត្រូវប៉ាន់
គេរាយការណ៍ថា លោក ផាត់ វីរៈ ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ ច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន ដែលទើបឡើងកាន់តំណែងថ្មីៗ បាននិងកំពុងត្រូវប៉ាន់យ៉ាងសម្បើមពីក្រុមឈ្មួញ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញ តាមរយៈការចាត់ឲ្យពួកមន្ត្រីនគរបាលដែលជាដៃជើងប្រមូលសេដ្ឋកិច្ច តាមរយៈការធ្វើស្ថិតិដើម្បីប្រមូលក្រុមឈ្មួញ, ក្រុមហ៊ុនដឹកជញ្ជូនទំនិញដែលរកស៊ីដឹកទំនិញបង់ពន្ធមិនគ្រប់ និងចូលខុសម៉ោងរដ្ឋបាល ត្រូវគិតគូរពីសេវាសម្រាប់ពួកមន្ត្រីនគរបាលនៅទីនោះ ... Read More »
ខ្សឹបដាក់ត្រចៀក៖ ល្បែងស៊ីសងកើតឡើងយ៉ាងអនាធិបតេយ្យក្នុងស្រុកអង្គរបុរី សមត្ថកិច្ចមិនបង្ក្រាប
ប្រជាពលរដ្ឋរស់នៅក្នុងភូមិអង្គរបុរី ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ បានឲ្យដឹងថា ក្នុងមូលដ្ឋានពួកគាត់មានល្បែងស៊ីសងច្រើនប្រភេទកើតឡើងយ៉ាងពេញបន្ទុក ហើយមន្ត្រីអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចក្នុងមូលដ្ឋានមិនចាត់វិធានការបង្ក្រាបឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុចនោះទេ។ លោក ភី ឆុន អធិការនគរបាលស្រុកអង្គរបុរី ក៏ដូចជាអភិបាលស្រុកអង្គរបុរី បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យល្បែងស៊ីសងខុសច្បាប់រាលដាលកាន់តែខ្លាំងឡើងៗក្នុងទឹកដីឃុំអង្គរបុរី ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គមទៀតផង។ ... Read More »
ខ្សឹបដាក់ត្រចៀក៖ បទល្មើសនៃការដឹកជញ្ជូនឈើមូលនៅខេត្តពោធិ៍សាត់ធ្វើឡើងជាចំហរ
គ្មានការបង្ក្រាបទាល់ទេសោះចំពោះសកម្មភាពកាប់បំផ្លាញព្រៃឈើទាំងតូច ទាំងធំ នៅក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ មន្ត្រីរដ្ឋបាលព្រៃឈើបានដាក់កម្លាំងចាំយកលុយពីរថយន្តកែច្នៃ ឬគោយន្ត ដឹកឈើមូលទាំងនោះជាចំហរ ។ អ្នករកស៊ីដឹកឈើចាំបាច់ត្រូវតែបង់ប្រាក់ឲ្យមន្ត្រីរដ្ឋបាលព្រៃឈើ លោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញ ដោយខានមិនបាន ... Read More »
ខ្សឹបដាក់ត្រចៀក៖ បទល្មើសព្រៃឈើនៅតំបន់ការពារខេត្តពោធិ៍សាត់ បន្តកើតមានជាធម្មតា
ព្រៃឈើតំបន់ការពារនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់ នៅតែបន្តទទួលរងនូវការកាប់បំផ្លាញ ព្រោះតែពួកឈ្មួញមានឥទ្ធិពល ឈរចាំទិញជាចំហរ ដោយមិនញញើតច្បាប់នោះឡើយ ។ ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ មិនដែលខ្វល់ចំពោះបញ្ហាបង្ក្រាបបទល្មើសនោះទេ ដោយគេសង្ស័យថា ពួកឈ្មួញបានចែករំលែកលាភសក្ការ ជូនដល់អស់លោកដែលមានជំនាញ ដែលជាស្ថាប័នជំនាញរួចអស់ហើយ ។ គេរាយការណ៍ថា ... Read More »
ខ្សឹបដាក់ត្រចៀក៖ ភរិយាលោកនាយករងរដ្ឋបាលសាលាខេត្តព្រៃវែងបោកគេរឿងចូលក្របខ័ណ្ឌប៉ូលិស
យ៉ាងហោចណាស់ប្រជាពលរដ្ឋ៧គ្រួសារ រស់នៅកណ្តាលក្រុងព្រៃវែង អះអាងថា ពួកខ្លួនបានចាញ់បោកភរិយាលោកនាយករងរដ្ឋបាលសាលាខេត្តព្រៃវែង ទួន សុគន្ថា គឺអ្នកស្រី ធឿន ចន្នី ដែលមានមុខនាទីជាគ្រូបង្រៀន ក្នុងរឿងយកលុយរាប់ពាន់ដុល្លារដើម្បីឲ្យកូនៗពួកគាត់បានចូលធ្វើជានគរបាលជាតិមានក្របខ័ណ្ឌត្រឹមត្រូវតាមរយៈការប្រឡង ។ អ្នកគ្រូ ធឿន ចន្នី ... Read More »
ខ្សឹបដាក់ត្រចៀក៖ អធិការស្រុកអង្គរបុរីមើលល្បែងស៊ីសងចម្រុះនៅស្ទឹងកំបុតផង
មិនស្ងាត់ឡើយនៅស្ទឹងកំបុត ស្ថិតក្នុងភូមិ-ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវតែងតែឮសំឡេងហ៊ោកញ្ជ្រៀវពីហ្វូងអ្នកលេងល្បែងស៊ីសងច្រើនប្រភេទ ។ មិនលាក់លៀមទេ គឺគេលេងដោយចំហរ រីឯអធិការនគរបាលស្រុកអង្គរបុរី លោក ភី ឆុន ក៏មិនហាមឃាត់អ្វីដែរ ។ នៅគ្រាដែលលោកអធិការមិនហាមឃាត់ ថ្នាក់លើរបស់លោក ... Read More »
ខ្សឹបដាក់ត្រចៀក៖ សកម្មភាពចាក់ដីលុបចំណីស្ទឹងសែននៅតែកើតមាន
គេរាយការណ៍ថា សកម្មភាពចាក់ដីលុបមាត់ចំណីស្ទឹងសែន ទីរួមខេត្តកំពង់ធំ នៅតែបន្តកើតមានជារៀងរាល់ថ្ងៃ ។ ឃើញអ្នកមានអំណាចចាក់លុបមាត់ស្ទឹង អ្នកមានលុយក៏ធ្វើតាម រីឯអាជ្ញាធរ បានប្រកាសអំពីការចាត់វិធានការ ក្នុងករណីនេះដែរ ប៉ុន្តែហាក់គ្មាន ប្រសិទ្ធភាពទាល់តែសោះ ។ ការដែលគ្មានប្រសិទ្ធភាព ព្រោះគេសង្កេតឃើញថ្នាក់ដឹកនាំខេត្ត ... Read More »
ខ្សឹបដាក់ត្រចៀក៖ លោក សេង ឈួន មើលស្ថានីយថ្លឹងរថយន្តលើផ្លូវជាតិលេខ៨ ស្រុកពារាំងផង
ក្រុមអ្នករកស៊ីដឹកទំនិញកសិផល ឆ្លងកាត់ផ្លូវជាតិលេខ៨ ចំណុចភូមិ-ឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែងបានខ្សឹបខ្សៀវថា ក្រុមមន្ត្រីប្រចាំស្ថានីយជញ្ជីងថ្លឹងរថយន្តនៅចំណុចខាងលើ តែងតែគាបយកលុយពីពួកគាត់ដោយគ្មានញញើតញញើមបើទោះបីជារថយន្តទាំងនោះមិនលើសទម្ងន់ក៏ដោយ ដោយអះអាងថា សុំបាយ ទឹកខ្លះ ។ ជួនកាលក៏មានរថយន្តខ្លះដឹកលើសទម្ងន់បន្តិចបន្តួចដែរ ដូច្នេះ អ្នករកស៊ីដឹកជញ្ជូនតែងតែផ្តល់សេវាឲ្យមន្ត្រីដែលប្រចាំការនៅទីនេះ ដើម្បីជាការយោគយល់គ្នា ... Read More »
ខ្សឹបដាក់ត្រចៀក៖ សមត្ថកិច្ចជំនាញខេត្តកំពង់ធំយកលុយបានរាប់ម៉ឺនដុល្លារពីបទល្មើសនេសាទ
ពួកអ្នករកស៊ីដាក់បទល្មើសនេសាទនៅក្នុងបឹងទន្លេសាប ដូចជាដាក់ឆ្នុក ដាក់អំពូលភ្លើង ក៏ដូចជារបាំង ណរ៉ាវ នៅចំណុចឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង បានបង្ហើបថា ពួកគេបានចំណាយប្រាក់រាប់ម៉ឺនដុល្លារឲ្យមន្ត្រីជំនាញរដ្ឋបាលជលផល និងបរិស្ថាន ។ ប្រភពបានឲ្យដឹងថា សកម្មភាពបទល្មើសនេសាទទាំងនេះ ... Read More »
ខ្សឹបដាក់ត្រចៀក៖ មេពេទ្យសត្វខេត្តសៀមរាប កំពុងត្រូវប៉ាន់
ព្រោះតែអំពើពុករលួយហើយមិនចេះចែករំលែកឲ្យគេបានស៊ីផងនោះ ប្រធានពេទ្យសត្វខេត្តសៀមរាប លោក ព្រុំ វិច ត្រូវបានមន្ត្រីក្រោមឱវាទហែកកកាយរឿងពុករលួយជាបន្តបន្ទាប់ ។ បើទោះជាយ៉ាងណាក៏ដោយ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ខំយកចង្អេរទៅបាំងអំពើពុករលួយរបស់បុគ្គលព្រុំ វិច នោះដោយនឹកស្មានថា គ្មាននរណាមើលឃើញ ... Read More »
ខ្សឹបដាក់ត្រចៀក៖ អួន ហ៊ុំ ធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងនៅតំបន់បឹងទន្លេសាបខេត្តពោធិ៍សាត់
គេរាយការណ៍ថា សកម្មភាពនេសាទល្មើសច្បាប់ ជាពិសេសអូសអួនហ៊ុំ បាននិងកំពុងកើតមានយ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃដោយគ្មានសមត្ថកិច្ចណាអើពើ និងបង្ក្រាបនោះឡើយ ។ ប្រភពបន្ថែមថា អួនហ៊ុំ បានធ្វើសកម្មភាពនៅស្រុកកណ្តៀង, ស្រុកបាកាន ក៏ដូចជាស្រុកក្រគរជាចំហរ រីឯអាជ្ញាធរមានសមត្ថកិច្ចមិនដែលខ្វល់នឹងបង្ក្រាបបទល្មើសនោះឡើយ ។ កាលពីសប្តាហ៍មុន អាជ្ញាធរមានសមត្ថកិច្ចដ៏ហមហានរបស់ខេត្តពោធិ៍សាត់បានចាប់បង្ក្រាបអ្នកនេសាទល្មើសច្បាប់២១នាក់រួចហើយដោះលែងទៅវិញ ... Read More »
ខ្សឹបដាក់ត្រចៀក៖ លោក កែវ អូម៉ាលីស្ស បើកដៃឲ្យមេព្រៃខេត្តឧត្តរមានជ័យធ្វើអ្វីតាមចិត្ត
ឈ្មួញនៅតែបន្តប្រមូលទិញឈើគ្រញូង និងដឹកឈើគ្រញូងចេញពីខេត្តឧត្តរមានជ័យយ៉ាងគគ្រឹកគគ្រេង ហើយគេមិនដែលឃើញលោក អ៊ឹម សាវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើបង្ក្រាបម្តងណាឡើយ ផ្ទុយទៅវិញ មានតែមន្ត្រីកងរាជអាវុធហត្ថប្រចាំនៅមូលដ្ឋានខាងលើ(ខេត្តឧត្តរមានជ័យ) តែប៉ុណ្ណោះដែលបង្ក្រាបជំនួសពួកមេព្រៃ ។ ហេតុដូច្នេះហើយបានជាគេឃើញពលរដ្ឋខ្មែរនៅបន្តរងគ្រោះ ដោយការផ្សងប្រថុយគ្រោះថ្នាក់ចូលទឹកដីថៃដើម្បីលួចកាប់ឈើប្រណីត ។ ករណីនៃការចូលទឹកដីរបស់ពលរដ្ឋខ្មែរ មិនមែនជាភារកិច្ចទប់ស្កាត់របស់មេព្រៃនោះទេ ... Read More »
ខ្សឹបដាក់ត្រចៀក៖ សកម្មភាពធ្វើអាជីវកម្មរ៉ែមាសភ្នំលុង ខេត្តព្រះវិហារ នៅតែបន្ត
ប្រភពពីប្រជាពលរដ្ឋរស់នៅភូមិត្រពាំងទន្ទឹម ឃុំរម្យទម ស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើនកំពុងធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់ក្នុងតំបន់ភ្នំលុងដោយសេរី ធ្វើឲ្យធនធានរ៉ែមាសត្រូវប្រឈមនឹងសេចក្ដីវិនាសយ៉ាងឆាប់រហ័ស។ ចំណែកលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ព្រមទាំងប្រធានមន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារ បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យក្រុមហ៊ុនទាំងនោះធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់យ៉ាងគឃ្លើន ។ ជាងនេះទៅទៀតប្រជាពលរដ្ឋបានលើកឡើងថា ... Read More »
ខ្សឹបដាក់ត្រចៀក៖ រណ្តៅដីនៅខេត្តសៀមរាប ជាប្រភពហិរញ្ញវត្ថុរបស់លោកមាស ជូរ៉ានី
ប្រភពពីមន្ត្រីមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប មួយចំនួនបានឲ្យដឹងថា បច្ចុប្បន្នរណ្ដៅដីធំៗដែលមានជម្រៅជ្រៅៗមានជាច្រើនកន្លែងនៅតាមបណ្ដាស្រុកមួយចំនួនក្នុងខេត្តសៀមរាប ហើយជាប្រភពចំណូលរបស់លោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយជាយូរឆ្នាំមកហើយ ។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យអាជ្ញាធរ ខេត្តសៀមរាប ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប ... Read More »
ខ្សឹបដាក់ត្រចៀក៖ ឈ្មួញជីករណ្ដៅដីជ្រៅៗ ច្រើនកន្លែងនៅស្រុកខ្សាច់កណ្ដាល
ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងឃុំវិហារសួគ៌ និងឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានឲ្យដឹងថា រណ្ដៅដី៣កន្លែងក្នុងមូលដ្ឋានពួកគាត់កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានកាន់តែខ្លាំងឡើងៗ។ ប្រជាពលរដ្ឋបានឲ្យដឹងថា នៅរដូវប្រាំងដែលមានអាកាសធាតុរាំងស្ងួតរថយន្តដឹកដីធំៗរបស់ក្រុមឈ្មួញម្ចាស់រណ្ដៅដីបានធ្វើឲ្យធូលីដីហុយសំពោងលើលំនៅដ្ឋានរបស់ពួកគាត់ ហើយរថយន្តទាំងនោះបើកបរលឿនៗអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍គ្រប់ពេល។ ចំណែកមេឃុំសន្លុង មេឃុំវិហារសួគ៌ និងអភិបាលស្រុកខ្សាច់កណ្ដាល បានរក្សាភាពស្ងៀមស្ងាត់មិនចាត់វិធានការដោះស្រាយករណីឈ្មួញម្ចាស់អាជីវកម្មរណ្ដៅដីធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនោះទេ។ សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា រណ្ដៅដីរបស់ថៅកែឈ្មោះ ... Read More »
ខ្សឹបដាក់ត្រចៀក៖ ដេប៉ូខ្សាច់៩កន្លែងនៅទន្លេបិទ មានភាពអនាធិបតេយ្យខ្លាំង
ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ដេប៉ូលក់ខ្សាច់៩កន្លែង ក្នុងមូលដ្ឋានពួកគាត់ កំពុងធ្វើឲ្យប៉ះពាល់ ដល់បរិស្ថាន និងការរស់នៅរបស់អ្នកភូមិយ៉ាងពេញបន្ទុក ហើយការធ្វើដំណើររបស់សិស្សានុសិស្សទៅសាលារៀន ក៏ប្រឈមនឹងការលំបាកដែរ។ ប្រភពបានឲ្យដឹងទៀតថា ម្ចាស់ដេប៉ូលក់ខ្សាច់មួយចំនួនបានចាក់គរខ្សាច់ នៅលើផ្លូវធ្វើឲ្យសិស្សានុសិស្ស ... Read More »
ខ្សឹបដាក់ត្រចៀក៖ បទល្មើសនេសាទនៅស្រុកកណ្តៀង កើតមានស្អេកស្កះ
គេរាយការណ៍ថា បទល្មើសនេសាទនៅបឹងទន្លេសាបក្នុងភូមិសាស្ត្រស្រុកកណ្តៀង បាននិងកំពុងកើតមានយ៉ាងគគ្រឹកគគ្រេងដោយពួកអ្នកនេសាទល្មើសច្បាប់ទាំងនោះ គ្រាន់តែបង់ប្រាក់ឲ្យពួកមន្ត្រីជលផលជាការស្រេច ។ មន្ត្រីជលផលដែលមានភារកិច្ចប្រមូលប្រាក់ពីអ្នកនេសាទល្មើសច្បាប់នោះគឺលោក ភេម សុខុន នាយសង្កាត់រដ្ឋបាលជលផលកណ្តៀង ។ ក្រោមលេសថា គ្មានកម្លាំងគ្រប់គ្រាន់ក្នុងការបង្ក្រាបបទល្មើស លោក ភេម សុខុន ... Read More »
ខ្សឹបដាក់ត្រចៀក៖ ជុំ ប៊ុនរ័ត្ន បង្កើតប៉ុស្តិ៍កុងត្រូលជជុះយកលុយស្រួលៗ
ប្រជាកសិករដែលរកស៊ីដឹកកសិផលតាមរ៉ឺម៉កម៉ូតូបន្តិចបន្តួចទៅប្រទេសវៀតណាមបានឲ្យដឹងថា លោកជុំ ប៊ុនរ័ត្ន ប្រធាននគរបាលអន្តោប្រវេសន៍នៅច្រកអន្តរជាតិព្រែកចាក (ខេត្តកំពត) បានឃុបឃិតជាមួយស្ថាប័នផ្សេងទៀត ដាក់ប៉ុស្តិ៍ត្រួតពិនិត្យដើម្បីយកប្រាក់ពីប្រជាពលរដ្ឋដឹកទំនិញឆ្លងទៅប្រទេសវៀតណាម ។ មិនថា ទំនិញតិចតួច ឬយ៉ាងណានោះទេ គឺត្រូវតែបង់ប្រាក់ឲ្យកូនចៅលោក ជុំ ប៊ុនរ័ត្ន ដែលនៅប្រចាំការតាមផ្លូវជាតិលេខ៣៣ ... Read More »
ខ្សឹបដាក់ត្រចៀក៖ យ៉ាំងកាវ៣វង់ កំពុងធ្វើសកម្មភាពនៅក្នុងដែនសមត្ថកិច្ចលោកលឹម សុក្រឹត
គេរាយការណ៍ថា បទល្មើសនេសាទប្រភេទអូសយ៉ាំងកាវចំនួន៣វង់កំពុងធ្វើសកម្មភាពនៅផ្ទៃបឹងទន្លេសាបត្រង់ចំណុចតំបន់អភិរក្ស អតីតឡូត៍លេខ២ ស្ថិតក្នុងភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ការដែលគេអាចអូសយ៉ាំងកាវបាននៅតំបន់អតីតឡូត៍អភិរក្សលេខ២នោះ ក៏ព្រោះតែពួកឈ្មួញបានត្រូវរ៉ូវជាមួយនាយសង្កាត់រដ្ឋបាលជលផលបាកាន លោក លឹម សុក្រឹត រួចរាល់ហើយ ។ ... Read More »