ប្រជាពលរដ្ឋនៅទីរួមស្រុកមេសាង ខេត្តព្រៃវែងផ្អើលឈូឆរ ខ្សឹបតៗគ្នា ករណីដែលមន្ត្រីសាលាស្រុកមេសាងកំ ពុងឈូសឆាយដីអតីតសាលាស្រុក ឬអតីតសាលានយោបាយស្រុកមេសាង ដែលបច្ចុប្បន្នជាកម្មសិទ្ធិរបស់ គណបក្សប្រជាជនស្រុក ទំនងជាលក់ឲ្យឈ្មួញទៅហើយ ។ ប្រភពពីមន្ត្រីនៅសាលាស្រុកមេសា ងអះអាងថា សកម្មភាពឈូសឆាយដីអតីតសាលានយោបា យស្រុកមេសាងបាននិងកំពុងធ្វើយ៉ា ងសកម្ម ដែលធ្វើឲ្យប្រជាពលរដ្ឋ មន្ត្រីរាជការមានចម្ងល់ ។ ចម្ងល់ក៏ព្រោះតែថា ការឈូសឆាយធ្វើឡើងហាក់ដូចជាលាក់ លៀម ទំនងជាលក់ទៅឲ្យឈ្មួញរួចទៅហើយ ។
ប្រភពបានបន្ថែមថា អ្នកដែលដើរតួនាទីជាអ្នកសម្របសម្ រួលលក់ដីគណបក្សប្រជាជនស្រុកមេសា ងនោះ គឺលោក ហ៊ាង ផល្លី ប្រធានអង្គភាពលទ្ធកម្មសាលាស្រុ កមេសាង ដោយការរួមចំណែកឃុបឃិតពីលោក កែវ ពិសិ ជាអភិបាលស្រុក ។ ដីនោះទីនេះធ្លាប់ឈូសឆាយបម្រុងនឹ ងលក់ម្តងរួចមកហើយ ប៉ុន្តែដោយមានប្រតិកម្មច្រើនពី ប្រជាពលរដ្ឋ មន្ត្រីរាជការ ទើបផែនការនោះត្រូវបានផ្អាកមួ យរយៈ ។ រហូតមកដល់ពេលនេះ សកម្មភាពឈូសឆាយបានកើតឡើងសារជាថ្ មីទៀត ហេតុដូច្នេះហើយបានជាប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការជុំវិញសាលា ស្រុកមេសាង យល់ថា ការឈូសឆាយដីជាលើកទីពីរនេះ គឺក្នុងបំណងលក់ដូចលើកមុននោះដែរ ។
ក្រុមអ្នករកស៊ីបញ្ហាដីធ្លី នៅតំបន់នោះនិយាយថា ដីចំណុចខាងលើ ដែលស្ថិតនៅកណ្តាលទីរួមស្រុកមេសា ងមានតម្លៃគួរសមដែរ ។ នៅទីនោះ គេវាស់ដីតែក្បាល ដោយមិនគិតជម្រៅឬបណ្តោយនោះទេ ។ មួយម៉ែត្រក្បាលដីអាចតម្លៃរាប់ម៉ឺ នដុល្លារដែរ ។ ដីនៅទីនោះមានក្បាលប្រហែល១០០ម៉ែ ត្រ ហើយបើលក់ក៏ប្រហាក់ប្រហែល១លានដុ ល្លារដែរ ។ ប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជកា រជុំវិញសាលាស្រុកមេសាងស្នើឲ្យថ្ នាក់ដឹកនាំខេត្ត ជាពិសេសគណបក្សប្រជាជនខេត្តព្រៃ វែងពិនិត្យមើលករណីដីនៅស្រុកមេសា ងនេះផង ពីព្រោះសមាជិកបក្សចេះតែភ័យខ្លា ចបាត់ដីរួម ៕