ព័ត៌មានទាន់ហេតុការណ៍៖

ម្តាយ និងកូនរួមគំនិតគ្នាយកនារីម្នាក់ ទៅដេកជាមួយភ្ញៀវ យកលុយបង់អង្គការ ត្រូវនគរបាលចាប់វាយខ្នោះ

ចែករំលែក៖

ខេត្តកណ្តាល៖ ជនសង្សយ័ពីរនាក់ ម្តាយ និងកូន​​ បានរួមគំនិតគ្នាល្បួងនារីម្នាក់ឲ្យទៅធ្វើការនៅផ្ទះខ្លួន រួចប្រើល្បិចហៅភ្ញៀវមករួមភេទជាមួយនារីរងគ្រោះ បន្តល្បួងនារីរងគ្រោះយកទៅដើរឲ្យដេកជាមួយភ្ញៀវតាមខេត្ត ទើបបែកធ្លាយ ត្រូវនគរបាលស្រុកកៀន ស្វាយ ចាប់វាយខ្នោះ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩វេលាម៉ោង១៩ និង០០នាទីនៅចំណុចភូមិស្ពានដែក ឃុំព្រែកទន្លាប់​ ស្រុកលើកដែក ខេត្តកណ្តាល ។ ជនរងគ្រោះអាយុ២៨ឆ្នាំ ។

ជនសង្ស័យ២នាក់​​ ទី០១ឈ្មោះ អួន សារ៉ន ភេទស្រី អាយុ៦១ឆ្នាំ ជនជាតិខ្មែរមុខរបរគ្រូទាយ មានទីលំនៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល (ឃាត់ខ្លួន) ទី០២ឈ្មោះ ឡេង សាវន ភេទស្រី អាយុ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ តុការ មានទីលំនៅភូមិស្ពានដែក ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល (ឃាត់ខ្លួន) ។

នគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា នៅថ្ងៃទី១៨​ ខែមីនា ​​ ឆ្នាំ២០១៩ វេលាម៉ោង០៨ និង១៥នាទី ឈ្មោះ អួន សារ៉ន ភេទស្រី​ អាយុ៦១ឆ្នាំ​ ជនជាតិខ្មែរមុខរបរ គ្រូទស្សន៍ទាយ មានទីលំនៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល បានជិះឡានតាក់សុីមកទស្សន៍ទាយឲ្យជនរងគ្រោះថា ៖ចុងខែបី ដើមខែបួននេះ មានគ្រោះថ្នាក់ដល់ខ្លួន បើចង់ផុតគ្រោះគេចខ្លួនចេញពីផ្ទះសិនទៅ បើចង់ធ្វើការងារ អុំទុកលេខទូរសព្ទ័០៩៦៧៦២០៨៤៤ និង០៩៧៥០១៥២៧៩ ឲ្យទាក់ទងអុំទៅ ។

ក្រោយពីទស្សន៍ទាយរួចរាល់ឈ្មោះអួន សារ៉ន ក៍ជិះឡានតាក់សុីត្រឡប់ទៅផ្ទះវិញ។ លុះដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩វេលាម៉ោង១៥ និង២៥នាទីជនរងគ្រោះ បានជិះឡានឈ្នួលទៅស្នាក់នៅផ្ទះរបស់ឈ្មោះ អួន សារ៉ន លុះដល់ម៉ោង១៩ និង០០នាទី ឈ្មោះ ឡេង សាវន ហៅឌួង ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរចាប់ទឹកកក(កូនបង្កើតអួនសារ៉ន) បានទូរសព្ទ័ហៅមនុស្សប្រុសម្នាក់ឲ្យមកដេកជាមួយជនរងគ្រោះ នៅផ្ទះរបស់ អួន សារ៉ន ដោយមនុស្សនោះបានឲ្យប្រាក់ទៅជនរងគ្រោះចំនួន៥០.០០០៛(ប្រាំមុឺនរៀល)ថ្លៃដេករួមភេទ រួចមនុស្សប្រុសនោះក៏ចេញទៅបាត់ទៅ ។

លុះដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩វេលាម៉ោង០៦ និង៣០នាទីឈ្មោះ អួន សារ៉ន បានជិះឡានឈ្នួលនាំជនរងគ្រោះ ទៅដេករួមភេទជាមួយតាចាស់ម្នាក់នៅផ្ទះសំណាក់ផ្លូវបំបែកគោដេកបីទីរួមខេត្តស្វាយរៀង ប៉ុន្តែពេលនោះតាចាស់នោះបានសួរថា ៖ អ្ហែងធ្លាប់រកសុីអញ្ចឹងអត់ ជនរងគ្រោះបានឆ្លើយថា ៖ខ្ញុំមិនធ្លាប់រកសុីអញ្ចឹងទេ រួចតាចាស់នោះមិនដេកជាមួយជនរងគ្រោះឡើយ ដោយឲ្យប្រាក់ចំនួន១០០.០០០៛(ដប់មុឺនរៀល)ទៅជនរងគ្រោះត្រលប់ទៅផ្ទះវិញ ពេលនោះជនរងគ្រោះបានឲ្យលុយចំនួនពីរមុឺនរៀលទៅឈ្មោះ អួន សារ៉ន រួចក៍នាំជនរងគ្រោះជិះឡានឈ្នួលត្រលប់មកផ្ទះខ្លួនវិញ ។

លុះដល់ម៉ោង២២ និង១០នាទីឈ្មោះ ឡេង សាវនហៅឌួង(កូនស្រីអួនសារ៉ន)បាននិយាយថា ៖ ថ្ងៃនេះគ្មានលុយបង់អង្គការទេ អញ រកម៉ូយឲ្យដេកជាមួយជនរងគ្រោះ ដើម្បីយកលុយបង់អង្គការ ។ ពេលនោះជនរងគ្រោះបានតេទូរសព្ទ័ប្រាប់បងជីដូនមួយឲ្យមកយកនាង ចេញពីផ្ទះអួន សារ៉ន ត្រលប់មកផ្ទះវិញ ។ លុះដល់ថ្ងៃទី២១ ខែមីនា ​ ឆ្នាំ២០១៩ វេលាម៉ោង១១៣០នាទីជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលសំរោងធំ ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងប៉ុស្តិ៍សហការជាមួយផ្នែកជំនាញ និងកម្លាំងនគរបាលស្រុកលើកដែកនាំ ខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធី៕ ឆ ដា

 


ចែករំលែក៖