ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរកសិកម្ម ខេត្តព្រះវិហារមើល បទល្មើសព្រៃឈើផង

ចែករំលែក៖

គេរាយការណ៍ថា បទល្មើសព្រៃឈើនៅស្រុករវៀង ខេត្តព្រះវិហារ នៅតែបន្តកើត មានយ៉ាងសកម្ម ហើយគេមិនដែលឃើញពួកមន្រ្តីរដ្ឋបាលព្រៃឈើ ចុះទៅពិនិត្យម្តង ណាឡើយ។ សកម្មភាពនៃការកាប់ឈើ និងដឹកជញ្ជូនឈើបានធ្វើឡើងជារៀងរាល់ ថ្ងៃនៅក្នុងតំបន់៤ និងតំបន់៥ ចំណុចវាលឡង់ ស្ថិតក្នុងឃុំរៀបរយ ស្រុករវៀង ខេត្ត ព្រះវិហារ។ ទីនេះស្ថិតក្នុងដែនសមត្ថកិច្ចរបស់មន្ទីរកសិកម្ម។ យ៉ាងណាក៏ដោយ គេ មិនដែលឃើញពួកមន្រ្តីមេព្រៃចុះទៅពិនិត្យមើល បទល្មើសម្តងណាឡើយ ដោយយក លេសថា វាជាការកាប់ឈើស្របច្បាប់របស់ឈ្មួញឯកជន។ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា សកម្មភាពកាប់ឈើនៅស្រុករវៀង បាន ធ្វើឡើងជាចំហក្រោមលេសនៃក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគ។ ប៉ុន្តែពួកមន្រ្តី រដ្ឋបាលព្រៃឈើចំណុះឲ្យមន្ទីរកសិកម្ម ខេត្តព្រះវិហារ ត្រូវបានប្រភពរាយការណ៍ បញ្ជាក់ថាមានជាប់ជំពាក់នឹងអំពើពុករលួយ ជាមួយក្រុមហ៊ុនដែលកំពុងកាប់ឈើនៅទីនោះ។ ដូច្នេះលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តព្រះវិហារ មាន​ចំណែកពាក់ព័ន្ធនឹងផលប្រយោជន៍ជាមួយក្រុមហ៊ុនដែលកំពុងកាប់ឈើ​នៅ​ស្រុករវៀងនោះ។ ម្យ៉ាងទៀត ម្ចាស់ក្រុមហ៊ុនដ៏មានឥទ្ធិពលក៏បាន ចែកប្រយោជន៍ ដល់ស្ថាប័នដទៃទៀតដូចជា ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ និង អភិបាលខេត្ត​ជាដើម។ ដូច្នេះហើយ ទើបសកម្មភាពកាប់ និងដឹកជញ្ជូនឈើនៅស្រុករវៀង ខេត្ត ព្រះវិហារដំណើរការដោយរលូន។ ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ព្រៃឡង់នៅចំណុចវាលឡង់ តំបន់៤ និងតំបន់៥ ស្ថិតក្នុងភូមិរៀបរយ ស្រុករវៀង ប្រសិនបើមិនចាត់វិធានការការពារជាបន្ទាន់ទេ មុខជា រលាយឆាប់ៗនេះជាមិនខាន។ មកដល់ពេលនេះការកាប់ឈើនៅតំបន់នោះបានធ្វើ ឡើងយ៉ាងសកម្ម តាមរយៈក្រុមហ៊ុនដែលមានឥទ្ធិពល។ ពួកគេកាប់ឈើចេញពីតំបន់ របស់មន្ទីរកសិកម្ម ឬកាប់ឈើក្រៅដីក្រុមហ៊ុន រួចទើបអូសឈើដែលកាប់រួចចូលទៅ ក្រុមហ៊ុន ហើយដឹកឈើនោះចេញពីក្រុមហ៊ុនទៅលក់បន្ត។ ករណីនេះគេរំពឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គួរពិនិត្យមើលទង្វើរបស់លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារនោះផង៕


ចែករំលែក៖