ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ រឿងពុករលួយប្រធានមន្ទីររៀបចំដែនដីខេត្តតាកែវត្រូវបានបើកកកាយ

ចែករំលែក៖

រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះរឿងអាស្រូវពុករលួយតាមច្រើនរូបភាពរបស់លោក នួន សុធា ប្រធានមន្ទីររៀបចំដែនដីខេត្តតាកែវ បានបើកកាយជាបន្តបន្ទាប់។ មន្ត្រីរាជការនៅក្នុងមន្ទីររៀបចំដែនដីខេត្តតាកែវ បានឲ្យដឹងថា ការដែលលោក នួន សុធា ហ៊ានប្រើតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយយ៉ាងរាលដាល ដោយសារ អាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងរៀបចំដែនដី។ ប្រភពបានឲ្យដឹងទៀតថា លោក នួន សុធា តែងប្រើឈ្មោះលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ដើម្បី បិទបាំងរឿងអាស្រូវនិងអំពើពុករលួយរបស់ខ្លួនយ៉ាងគឃ្លើន។

ប្រភពស្និទ្ធនឹងលោក នួន សុធា បានឲ្យដឹងថា ចាប់តាំងពីទទួលបានតំណែងជា ប្រធានមន្ទីររៀបចំដែនដីខេត្តតាកែវ រួចមកគឺលោក នួន សុធា ប្រព្រឹត្តអំពើពុករលួយយ៉ាងខ្លាំងក្លាតែម្តង។ ក្នុងនោះសម្រាប់ឯកសារកាត់ប្លង់ដី ផ្ទេរកម្មសិទ្ធិដីធ្លីជាដើម គឺ​លោក នួន សុធា តម្រូវឲ្យប្រជាពលរដ្ឋបង់លុយក្នុងមួយប្លង់ចាប់ពី៤០០ដុល្លារ ទៅ រាប់ពាន់ដុល្លារតាមទំហំតូចធំមិនអាចតវ៉ាបានឡើយ ហើយបើអ្នករត់ការខុសសែគឺត្រូវបង្កកទុករាប់ឆ្នាំក៏មានដែរ។ ឥឡូវនេះរឿងអាស្រូវពុករលួយរបស់លោក នួន សុធា មិនអាចបិទបាំងតទៅទៀតបានទេ ហេតុនេះថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី មិនគួរទុកឲ្យលោក នួន សុធា កាន់តំណែងជាប្រធានមន្ទីររៀបចំដែនដីខេត្តតាកែវ តទៅទៀតឡើយ។

ថ្មីៗនេះមន្ត្រីនៅមន្ទីររៀបចំដែនដីខេត្តតាកែវ បានឲ្យដឹងថា ក្រោយពេលទទួល បានតំណែងជាប្រធានមន្ទីររៀបចំដែនដីខេត្តតាកែវ គឺលោក នួន សុធា ប្រើតូនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយ ពង្រឹងបណ្តាញពុករលួយ បក្ខពួកនិយមយ៉ាងរឹងមាំ។ អំពើពុករលួយរបស់លោក នួន សុធា មានច្រើនរូបភាពជាពិសេសទាក់ទងទៅនឹងបញ្ហាផ្ទេរកម្មសិទ្ធិដីធ្លីនិងធ្វើប័ណ្ណកម្មសិទ្ធដីធ្លី ជាដើមព្រោះលោក នួន សុធា អាងមាន​ខ្នងបង្អែករឹងមាំ។ ប៉ុន្តែឥឡូវនេះរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក នួន សុធា បានបើកកកាយជាបន្តបន្ទាប់ ដែលក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ត្រូវពិនិត្យ៕


ចែករំលែក៖