ឈ្មួញឈើល្បីឈ្មោះនៅខេត្តក្រចេះម្នាក់ឈ្មោះ ចាន់ ម៉េងហាំង ហៅចាន់ កំពុងលេចធ្លោក្នុងរបររកស៊ីដឹកជញ្ជូនឈើ ចេញពីតំបន់ព្រៃឡង់ ក្នុងស្រុកសម្បូរខេត្តក្រចេះ ទាំងតាមផ្លូវគោក និងផ្លូវទឹក។ គ្មានទេការបង្ក្រាបពីសមត្ថកិច្ចខេត្តក្រចេះ ពីព្រោះគាត់ មានខ្នងបង្អែកធំ។ ជាងនេះទៅទៀតពួកមន្រ្តីបរិស្ថាន ខេត្តក្រចេះប្រចាំនៅតំបន់ព្រៃ ឡង់ ក៏កំពុងទទួលបានលាភសក្ការៈ យ៉ាងច្រើនសន្ធឹកសន្ធាប់ពីបទល្មើសព្រៃឈើ ដែលបង្កឡើងដោយលោកចាន់ នោះដែរ។ អ្នកធ្លាប់រកស៊ីឈើនៅខេត្តក្រចេះបានត្រឹម ឆ្ងល់ថា តើលោកចាន់ ម៉េងហាំង មានខ្នងបង្អែកធំបុ៉នណាទៅ? បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ថ្មីៗនេះឈ្មួញឈើ ចាន់ ម៉េងហាំង បានសម្រុក ដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ច្រើនរូបភាព ពោលគឺតាមរ៉ឺម៉កផង, គោយន្តផង និងជាពិសេសតាមរថយន្តសាំយ៉ុង មកទម្លាក់នៅមាត់ទន្លេមេគង្គ ហើយខ្លះបន្តដឹកតាម រថយន្តធំៗ ឆ្ពោះទៅខេត្តកំពង់ចាម និងខ្លះឆ្លងទន្លេឆ្ពោះទៅខេត្តត្បូងឃ្មុំ។ មួយផ្នែក ទៀតត្រូវដឹកជញ្ជូនតាមទូក តាមទន្លេមេគង្គចុះមកភាគខាងក្រោម។ ជំនួញឈើរបស់ លោក ចាន់ ម៉េងហាំង មិនលាក់បាំងពីភ្នែកសមត្ថកិច្ចអ្វីទេ ពោលគឺគាត់ដឹកជញ្ជូនទាំង យប់ទាំងថ្ងៃ ដោយមិនខ្លាចរអានឹងភ្នែកសមត្ថកិច្ចនោះឡើយ។ មិនតែប៉ុណ្ណោះសមត្ថកិច្ច ប្រដាប់អាវុធមួយចំនួន ជាអ្នកជួយសម្រួលការដឹកជញ្ជូនឈើរបស់ឈ្មួញចាន់ ម៉េង ហាំងនោះទៀតផង។ ការជួយសម្រួលបែបនេះត្រូវគេគិតថា ដោយសារតែប្រយោជន៍។ មន្រ្តីបរិស្ថាននៅតំបន់ព្រៃឡង់ ក្នុងស្រុកសម្បូរ ខេត្តក្រចេះរាយការណ៍ថា ការ កាប់ឈើនៅតំបន់ព្រៃឡង់ គឺដើម្បីតែបំពេញសេចក្តីត្រូវការរបស់លោក ចាន់ ម៉េងហាំង តែប៉ុណ្ណោះ។ ពួកមន្រ្តីបរិស្ថានទទួលស្គាល់ថា ការកាប់ និងការដឹកជញ្ជូនឈើចេញពី តំបន់ព្រៃឡង់ ក្នុងស្រុកសម្បូរ ខេត្តក្រចេះនៅតែកើតមានជារៀងរាល់ថ្ងៃ។ ពួកគេ ខ្សឹបខ្សៀវថា តូចស៊ីតាមតូច ធំស៊ីតាមធំ។ ពួកមន្រ្តីបរិស្ថានទាំងនោះទទួលស្គាល់ថាលោក ចាន់ ម៉េងហាំង បានចែករំលែកផលប្រយោជន៍ ឲ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ គ្រប់ ស្ថាប័ន ដោយមិនឲ្យមានអ្នកណាអាក់អន់ស្រពន់ចិត្តនោះឡើយ។ ដោយសារតែការ ចែករំលែកឲ្យមន្រ្តីគ្រប់ផ្នែក គ្រប់ស្ថាប័ន ទាំងតូចទាំងធំនោះហើយ ទើបលោក ចាន់ ម៉េងហាំង អាចដឹកជញ្ជូនឈើតាមផ្លូវគោក ផ្លូវទឹក ទាំងយប់ទាំងថ្ងៃបានដោយសេរី គ្មានសមត្ថកិច្ចណាហ៊ានចាប់នោះ៕
រឿងទាក់ទង
ចោទប្រកាន់ជាផ្លូវការ ទៅលើជនត្រូវចោទ ជាអ្នកបើករថយន្តព្រូស បុកមនុស្សជិះម៉ូតូស្លាប់ នៅរង្វង់មូលកោះពេជ្រ
8 mins ago
លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ១១ ធ្នូ ចំនួន ១៩ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៧នាក់
41 mins ago
អ្នកនាំពាក្យក្រសួងកសិកម្ម ច្រានចោលព័ត៌មានមិនពិត ជុំវិញការឈូសឆាយតំបន់អភិរក្សភ្នំតាម៉ៅ
48 mins ago
អង្គការសហប្រជាជាតិត្រូវការថវិកាចំនួន 46.4 ពាន់លានដុល្លារសម្រាប់ប្រតិបត្តិការសង្គ្រោះនៅឆ្នាំ 2024
55 mins ago