ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្ពង ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្ពង បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបានម្នាក់ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៧និង៣០នាទី​ល្ងាច​ នៅចំណុចភូមិរៀមកណ្ដាល ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យមានឈ្មោះ ណេម ចន្ថា ហៅ វិត ភេទ ប្រុស អាយុ ២៩ឆ្នាំ នៅភូមិរៀមកណ្ដាល ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ (មុខសញ្ញាមានដីកាបង្គាប់ឲ្យចាប់ខ្លួន) ។ 

ក្នុងកិច្ចប្រតិបត្តិការខាងលេីនេះ កម្លាំងសមត្ថកិច្ចនគរបាលស្រុកថ្ពង​ បានចុះស្រាវជ្រាវ​ស្វែង​រកមុខសញ្ញាដែលមានដីការបស់តុលាការបង្គាប់ឱ្យចាប់ខ្លួន​ ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និង​ឃាត់ខ្លួន​ រួមនឹង​វត្ថុតាង​គ្រឿងញៀន​ចំនួន​ផងដែរ។ 

ដោយ​ឡែក​ដកហូតវត្ថុរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ៣កញ្ចប់តូច, អាវុធកែច្នៃ ១ , ដាវ ១ រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ 

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

ដោយ៖ សហការី​


ចែករំលែក៖