ព័ត៌មានទាន់ហេតុការណ៍៖

ឥទ្ធិពលស្រា ! ផឹកស៊ីជាមួយមិត្តភក្តិទាស់ពាក្យសម្ដីវ៉ៃគ្នាពីរចបជីកបណ្ដាលឱ្យស្លាប់បាត់បង់អាយុជីវិត

ចែករំលែក៖

ខេត្តកែប ៖ ឥទ្ធិពលស្រា ! ផឹកស៊ីជាមួយមិត្តភក្តិទាស់ពាក្យសម្ដីវ៉ៃគ្នាពីរចបជីកបណ្ដាលឱ្យស្លាប់បាត់បង់អាយុជីវិតនៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ នាថ្ងៃទី១៩ខែតុលា ឆ្នាំ២០២៣ ម្សិលមិញនេះ។

    សមត្ថកិច្ចបានអោយដឹងថា ៖ បន្ទាប់ពីបង្កហេតុ ជនដៃដល់ត្រូវបានកម្លាំងកងរាជអាវុធខេត្តកែបឃាត់ខ្លួនភ្លាមៗ។ 

ជនដៃដល់ឈ្មោះ វុធ ម៉ៅ អាយុ 28 ឆ្នាំរស់នៅភូមិជ្រៃប្រឡាយ ឃុំកណ្ដោលជ្រំ  ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

រីឯជនរងគ្រោះឈ្មោះ ឃន នេន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិជ្រៃប្រឡាយ ឃុំកណ្ដោលជ្រំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

     សមត្ថកិច្ចបានបញ្ជាក់ថា ៖ មុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យរួមជាមួយមិត្តភក្តិ  បានបបួលគ្នាផឹកស៊ីជុំគ្នា ។ ដល់ពេលផឹកយូរៗទៅក៏ទាស់ពាក្យសម្តីគ្នា ទើបជនសង្ស័យបានទាញចបជីកមកវាយទៅលើជនរងគ្រោះពីរចបជីកចំកញ្ចឹងកពីក្រោយបណ្តាលឱ្យស្លាប់បាត់បង់អាយុជីវិតនៅនឹងកន្លែងកើតហេតុ៕

ដោយ ៖ សហការី


ចែករំលែក៖