ព័ត៌មានទាន់ហេតុការណ៍៖

តោះស្វែងយល់ អំពី ក្រពេញទីរ៉ូអ៊ីត ដុំក្នុងក្រពេញទីរ៉ូអ៊ីត និង មហារីកក្រពេញទីរ៉ូអ៊ីត

ចែករំលែក៖

ភ្នំពេញ ៖ ក្រពេញទីរ៉ូអ៊ីត មានទីតាំងនៅខាងមុខបំពង់ក ហើយដូចក្រពេញដទៃទៀតដែរ មានមុខងារផលិតអ័រម៉ូន។ ធម្មតាក្រពេញទីរ៉ូអ៊ីត មានភាពស្មើរសាច់។ គេអាចដឹងថាក្រពេញទីរ៉ូអ៊ីត មានភាពស្មើរសាច់ រឺអត់ តាមរយះការពិនិត្យរាងកាយ-ស្ទាប(Physical Examination-Palpation) ហើយរឹតតែច្បាស់គឺការពិនិត្យអេកូសាស្ត្រ(Echography)។ 

ដុំក្នុងក្រពេញទីរ៉ូអ៊ីត អាចជាដុំមហារីកក្រពេញទីរ៉ូអ៊ីត។ ទោះបីមានអត្រាតិចតួចយ៉ាងណាក្តី ក៏ត្រូវមានការប្រុងប្រយត្ន័ដែរ។ ម្យ៉ាងទៀតចំពោះមហារីកក្រពេញទីរ៉ូអ៊ីត បើដឹងទាន់ពេលវេលាភាគច្រើនលើសលប់គឺអាចជួយសង្គ្រោះបាន។

តើធ្វើម្តេចទើបដឹង? 

មើលឈាមមិនអាចដឹងទេ! វិធីសាមញ្ញបំផុតគឺ យកម្ជុលតូចឆ្មាល់ ត្បាល់យកសាច់ដុំក្នុងក្រពេញទីរ៉ូអ៊ីតទៅវិភាគ។ វិធីនេះមិនមានផលរំខានអ្វីទេ។ 

ពេលណាយកម្ជុលតូចឆ្មាល់ ត្បាល់យកសាច់ដុំក្នុងក្រពេញទីរ៉ូអ៊ីតទៅវិភាគ?

ពេលគ្រូវេជ្ជបណ្ឌិតស្ទាបប៉ះ រឺ ពិនិត្យអេកូឃើញ។ តែមិនមែនអោយតែមានដុំត្រូវត្បាល់យកសាច់ទៅមើលនោះទេ! មានពីរចំណុចដែលត្រូវពិចារណារ ហើយមិនអាចខ្វះ ចំណុចមួយណាបានទេ៖

– ទំហុំ រូបរាង លក្ខណះអេកូសាស្ត្រ របស់ដុំ 

– ពិនិត្យឈាមមើលមុខងារ របស់ផលិតអ័រម៉ូន របស់ក្រពេញទីរ៉ូអ៊ីត (យើងត្រូវចងចាំថា វេជ្ជបណ្ឌិតមិនអាច ត្បាល់ រឺ ច្បិចសាច់ ក្រពេញណាមួយ ដោយមិនបានដឹង ពីមុខងារ បញ្ចេញអ័រម៉ូនរបស់ក្រពេញនោះទេ)៕

ដោយ ៖ សិលា


ចែករំលែក៖