ភ្នំពេញ ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មាធិការ ជាតិ រៀបចំ ការ បោះ ឆ្នោត ( គជ ប ) បាន បញ្ជាក់ ថា សម្រាប់ លទ្ធផល នៃ ការ បោះ ឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សា ខេត្ត ក្រុមប្រឹក្សា ក្រុង ក្រុមប្រឹក្សា ស្រុក ក្រុមប្រឹក្សា ខណ្ឌ អាណត្តិ ទី ៤ ឆ្នាំ ២០២៤ គណបក្ស ប្រជាជន កម្ពុជា ទទួលបាន ប្រធាន ក្រុមប្រឹក្សា គ្រប់ រាជធានី – ខេត្ត ។
លោក ហង្ស ពុទ្ធា សមាជិក និង ជា អ្នកនាំពាក្យ គ . ជ . ប បាន ឲ្យ កោះសន្តិភាព ដឹង នៅរសៀ ល ថ្ងៃ ទី ៤ ខែមិថុនា ឆ្នាំ ២០២៤ នេះថា លទ្ធផល នៃ ការ បោះ ឆ្នោត ជ្រើស ក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សា ខេត្ត ក្រុមប្រឹក្សា ក្រុង ក្រុមប្រឹក្សា ស្រុក ក្រុមប្រឹក្សា ខណ្ឌ អាណត្តិ ទី ៤ ឆ្នាំ ២០២៤ មានភាព ដូច គ្នា នឹង លទ្ធផល បណ្តោះអាសន្ន ដែល បាន ប្រកាស នា ពេល កន្លង មក ។
លោកអ្នកនាំពាក្យ បាន បញ្ជាក់ ថា ៖ « ក្រុមប្រឹក្សា រាជធានី – ខេត្ត មាន អាសនៈ សរុប ចំនួន ៥៥៩ អាសនៈ ក្នុង នោះ គណបក្ស ប្រជាជន កម្ពុជា ទទួល បាន ៥០៤ អាសនៈ គណបក្ស ឆន្ទៈ ខ្មែរ ទទួល បាន ៤៧ អាសនៈ គណបក្ស កម្លាំង ជាតិ ទទួល បាន ៨ អាសនៈ ។ ក្នុង នោះ គណបក្ស ប្រជាជន ទទួល បាន ប្រធាន ក្រុមប្រឹក្សា គ្រប់ រាជធានី- ខេត្ត ទាំង ២៥» ។
លោកក៏ បាន ឲ្យ ដឹង ថា ចំពោះ អាសនៈ ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ សរុប ចំ នួន ៣,៦៤១ អាសនៈ ក្នុង នោះ គណបក្ស ប្រជាជន កម្ពុជា ទទួល បាន ៣,២៥៧ អាសនៈ គណបក្ស ឆន្ទៈ ខ្មែរ ៣១២ អាសនៈ គណបក្ស ហ្វ៊ុ ន ស៊ិ ន ប៉ិច បាន ២ អាសនៈ គណបក្ស កម្លាំង ជាតិ បាន ៦៩ អាសនៈ និងគណបក្ស ខ្មែរ រួបរួម ជាតិ បាន ១ អាសនៈ ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ បាន គូសបញ្ជាក់ ថា ៖ «អ៊ីចឹង តួលេខ នេះ ឃើញ ថា គណបក្ស ប្រជាជន កម្ពុជា ទទួល បានជា ប្រធាន ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ ទាំងអស់ នៅ ទូ ទាំងប្រទេស » ។
សូម ជម្រាប ថា ៖ ការ បោះ ឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សា ខេត្ត ក្រុមប្រឹក្សា ក្រុង ក្រុមប្រឹក្សា ស្រុក ក្រុមប្រឹក្សា ខណ្ឌ អាណត្តិ ទី ៤ ឆ្នាំ ២០២៤ កាលពី ថ្ងៃ ទី ២៦ ខែឧសភា ឆ្នាំ ២០២៤ កន្លង មកនេះ មាន គណបក្ស នយោបាយ ចំនួន ៥ បាន ចូល រួ ម ប្រកួតប្រជែង គឺ ៖ គណបក្ស ប្រជាជន កម្ពុជា គណបក្ស ឆន្ទៈ ខ្មែរ គណបក្ស ហ្វ៊ុ ន ស៊ិ ន ប៉ិច គណបក្ស ខ្មែរ រួបរួម ជាតិ និង គណបក្ស កម្លាំង ជាតិ ។
សូមបញ្ជាក់ថា ៖ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សា ខេត្ត ក្រុមប្រឹក្សា ក្រុង ក្រុមប្រឹក្សា ស្រុក ក្រុមប្រឹក្សា ខណ្ឌ អាណត្តិ ទី ៤ ឆ្នាំ ២០២៤ កាលពី ថ្ងៃ ទី ២៦ ខែឧសភា ឆ្នាំ ២០២៤ កន្លង មកនេះ មានលក្ខណះរលូន ប្រកបដោយលិទ្ធិប្រជាធិបតេយ្យ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ វាយតម្លៃខ្ពស់លើផ្នែកសន្តិសុខ មានតម្លាភាព សេរីយុត្តិធម៌ ៕
ដោយ ៖ សិលា