ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន បានលើកពីចៅស្រីសាយ សុីណា ដែលច្រៀងបទសម្តេចនិពន្ធ បានពិរោះណាស់

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកពីចៅស្រីសាយ សុីណាដែលច្រៀងបទសម្តេចនិពន្ធ បានពិរោះណាស់ ។ 

នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ តាមរយៈផេកផ្លូវការ សម្តេចតេជោ បង្ហោះថា ៖ កាលពីម្សឹលមុិញខ្ញុំបានបង្ហោះ ពីចៅស្រីសាយ សុីណា ដែលពេលនោះមិនទាន់ស្គាល់ឈ្មោះ និងទីកន្លែងរស់នៅ។

សម្តេចតេជោ ហ៊ុន សែន បន្តថា ៖ ខ្ញុំព្យាយាមជួបចៅស្រីតាមtelegram ដើម្បីសួរនាំពីការរៀនសូត្រនិងជីវភាពគ្រួសារព្រមទាំងបានជួយថវិកា ខ្លះសម្រាប់ចៅស្រីនិងឪពុកម្តាយ។

សម្តេចថា ៖ ថ្ងៃនេះលោកអ៊ួន សារ៉ាត់ បានទៅដល់ផ្ទះដើម្បីសួរនាំឪពុកម្តាយនិងចៅស្រីព្រមទាំងឲ្យ ចៅស្រីច្រៀងចម្រៀង២បទ ដោយគ្មានភ្លេង(ច្រៀងគោក)

ដែលបទទីមួយ(ស្ពានសាងស្នេហ៍)ឯបទទីពីរ(វណ្ណះសង្គម) ទោះអត់ភ្លេងក៍ចៅនៅតែច្រៀងបានពិរោះ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖ តាសូមសរសើរចៅដែលចៅបានផ្ញើសារមកតាសូមស្នើឲ្យតាជួយកសាងអាគារសិក្សា១ខ្នង៣ជាន់ ៣០បន្ទប់ដើម្បីជាប្រយោជន៍រួម របស់សិស្ស។ តាបានបញ្ជូនសំណើរចៅទៅនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតរួចហើយ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកថា៖ ចុងក្រោយខ្ញុំថ្លែងអំណរគុណ ចំពោះបងប្អូនកូនក្មួយដែលមក Like ជិតកន្លះលាននាក់និងចូល មកcomments ជាង២មុឺននាក់ក្រោយខ្ញុំបង្ហោះបាន១៨ម៉ោង៕

ដោយ ៖ សិលា


ចែករំលែក៖