ខេត្តកំពង់ស្ពឺ៖ ក្រោមការដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការដឹកនាំពីលោកស្រី ងិន សុគន្ធា ស្នងការរង ទទួលផែន និងបានការសម្របសម្រួលនីតិវិធីពីលោកស្រី ធាម ច័ន្ទពីលីការ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃអង្គារ ០២រោច ខែ ជេស្ឋឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថៃ្ងទី០២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញដឹកនាំដោយលោកស្រី មួន មល្លិកា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះប្រតិបត្ដិការដល់ទីតាំងអាហារដ្ឋាន យីហោឫស្សីព្រៃ 444 ស្ថិតនៅភូមិផាន ឃុំទួលអំពិល ស្រុកបសេដ្ឋ និងផ្ទះសំណាក់យីហោ ឆូវ
សុភាក់ ស្ថិតនៅភូមិត្រពាំងទន្លាប់ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលបានផ្ដល់ទីតាំងប្រព្រឹត្តអំពេីសញ្ចារកម្មនិងធ្វេីពេស្យាចារ ដោយខុសច្បាប់ ។
ក្នុងប្រតិបត្ដិការខាងលេី តាមការបញ្ជាក់ពីលោកស្រី នាយការិយាល័យ សមត្ថកិច្ចរកឃេីញនិងឃាត់ខ្លួនមនុស្សចំនួន៣នាក់ ក្នុងនោះម្ចាស់ផ្ទះសំណាក់ចំនួន១នាក់, ម្ចាស់អាហារដ្ឋាន១នាក់ និងមេកា ចំនួន២នាក់(នារី) និងបានធ្វេីការអន្ដរាគមន៍ជួយសង្គ្រោះនារីដែលកំពុងតែប្រកបមុខរបរខុសច្បាប់សរុបចំនួន១៨នាក់ អនីតិជន ចំនួន១០នាក់ និងបានបញ្ជូនអ្នកពាក់ព័ន្ធ មកស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ចំណាត់ការតាមនីតិវិធី រីឯក្មេងស្រីបានសហការពិនិត្យជាមួយអង្គការដៃគូរ មន្ទីរកិច្ចការនារីខេត្ដកំពង់ស្ពឺ ដេីម្បីប្រគល់ជូនទៅមជ្ឍមណ្ឌលស្ដារនីតិសម្បទារ និងមុខរបរដែលអាចជាថ្នាលពន្លឺថ្មី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច