ខេត្តបាត់ដំបង៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១១ និង៥០នាទី នៅចំណុចភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ស្របអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ សោម សុធា អធិការនគរបាលស្រុក បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿង ញៀន ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែង នឹង ស្ដៅ នៃអធិការដ្ឋាននគរបាលស្រុក ធ្វើប្រតិបត្តិការបង្ក្រាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០១ករណី ក្នុងបទល្មើសជាក់ស្ដែង និងឃាត់ខ្លួនជន សង្ស័យចំនួន០១នាក់ ឈ្មោះ ម៉ូត នោទីន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
-វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ថ្លាស្ទិកពណ៌សថ្លាចំនួន ០៩ថង់សង្ស័យមានសារធាតុញៀន។
-សម្ភារៈសម្រាប់ច្រកចែករំលែកលក់ថ្នាំញៀន និង សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
-ទូរសព្ទដៃចំនួន ០១គ្រឿង
បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕

ដោយ៖ សុរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច