ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថស្រុកអង្គរជ័យឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន

ចែករំលែក៖

ខេត្តកំពត៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពតបានធ្វេីការចុះបង្រ្កាបមុខសញ្ញា ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន ស្ថិតនៅភូមិត្រពាំងផ្នែល ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត កាលពីវេលាម៉ោង១២និង៤០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ។

ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធី ឯកឧត្តម  ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពត។
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជ័យ ចំនួន០៦នាក់ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ប្រាក់ ម៉ឺន មេបញ្ជាការ អាវុធហត្ថស្រុកអង្គរជ័យ បានចុះបង្រ្កាបមុខសញ្ញា ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន ស្ថិតនៅភូមិត្រពាំងផ្នែល ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត។
ឃាត់ខ្លួនជនស្ស័យចំនួន០១នាក់
១/ឈ្មោះ ផាត់ លីហូវ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងផ្នែល ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត ។
ដកហូតវត្ថុតាងរួមមាន:
១.ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់តូចទម្ងន់០.២៣ក្រាម (ថ្លឹងទាំងសំបក)
២.ម៉ូតូចំនួន០១គ្រឿង
៣.ទូរស័ព្ទចំនួន០១គ្រឿង
៤.ឧបករណ៍ជក់គ្រឿងញៀនចំនួន០២ ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជ័យ បញ្ជូនមកការិយាល័យប្រឆាំងគ្រឿងញៀននៃមន្ទីរស្រាវជ្រាវ បង្ក្រាបបទល្មើស អហខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖