ភ្នំពេញ ៖ នាយកដ្ឋាននគរបាលបង្ការអគ្គិភ័យសូមបញ្ជាក់ជូនសាធារណៈជនបានជ្រាបថា ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ឬក្រសួងមហាផ្ទៃ ពុំដែលមានគោលការណា ឬច្បាប់កំណត់ឲ្យផលិតបណ្ណ ដូចក្នុងរូបនេះសម្រាប់ឲ្យអង្គភាពនគរបាលបង្ការអគ្គិភ័យរាជធានី ខេត្ត យកទៅប្រើប្រាស់ ឬបិទបំពង់ពន្លត់អគ្គិភ័យ ជូនម្ចាស់សំណង់ឬគោលដៅ ជាថ្នូក្នុងការឲ្យផ្ទះ ឬម្ចាស់សំណង និងគោលដៅ បង់ថ្លៃសេវានោះដែរ ។
ចំណែកឯលេខ117 សម្រាប់ប្រជាពលរដ្ឋរងនូវបទល្មើសឆក់ប្លន់ ប្រើប្រាស់ អំពើ ហិង្សា លួចទ្រព្យសម្បត្តិផ្សេងៗ។
ចំណែកលេខ Hotline 118 ឬ ឆាណែលតេឡេក្រាម118 ជាលេខរបស់អង្គភាពនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការនគរបាលជាតិ ដែលប្រជាពលរដ្ឋរាជធានី ខេត្ត ជួបគ្រោះថ្នាក់អគ្គិភ័យ ដែលមិនអាចគ្រប់ គ្រងបានអាចស្នើសុំជំនួយតាមរយះលេខ 118 បាន ២៤/២៤ម៉ោង៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច