ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង ទទួលជំនួយឥតសំណងរបស់រដ្ឋាភិបាលប្រជាជនតំបន់ស្វយ័ត ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន មានសម្ភារៈ បរិក្ខារវេជ្ជសាស្ត្រ សម្រាប់បម្រើឲ្យការ ការពារ និងការឆ្លើយតបការរាតត្បាតជំងឺកូវិច១៩។
សូមបញ្ជាក់ថា៖ ជំនួយសម្ភារៈ បរិក្ខារវេជ្ជសាស្ត្រទាំងនោះរួមមាន៖
១ ស្រោមដៃ
២ ម៉ាស់វះកាត់
៣ ម៉ាស់វេជ្ជសាស្ត្រ
៤ ម៉ាស់ N95
៥ មួក
៦ គម្របស្បែកជើង
៧ អាវអៀម
៨ សម្លៀកបំពាក់សុវត្ថិភាព មន្ត្រីសុខាភិបាល
៩ របាំងមុខវេជ្ជសាស្ត្រ
១០ ទែម៉ូម៉ែត្រវាសកំដៅប្រើអ៉ិនហ្វ្រារ៉េត
១១ វ៉ែនតា សុវត្ថិភាពនិងសម្ភារៈវេជ្ជសាស្ត្រផ្សេងៗទៀត សរុបទាំងអស់ប្រមាណ៧តោន។
ជំនួយខាងលើនេះបានរៀបចំធ្វើពិធីប្រគល់. ទទួលនៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកសាស្ត្រា ចារ្យ ម៉មប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយ លោក វ៉ាង វិនទៀង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា៕សហការី