ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀង លាយឡំខ្យល់កន្ត្រាក់ ធ្វើឲ្យលំនៅឋានប្រជាពលរដ្ឋ៣៣ខ្នង ខូចខាត និងប៉ើងដំបូលរោងចក្រមួយចំនួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ភ្លៀងមួយមេលាយខ្យល់កន្ត្រាក់ធ្វើឲ្យលំនៅឋានប្រជាពលរដ្ឋ៣៣ខ្នងខូចខាត និងប៉ើងដំបូលរោងចក្រមួយចំនួន រួមទាំងដើមឈើជាច្រើនត្រូវបានបាក់ កាលពីល្ងាចថ្ងៃទី១២ ខែមេសានេះ នៅក្នុងភូមិអូរឫស្សី និងភូមិអូរនាង សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត។
លោក អភិបាលក្រុងប៉ោយប៉ែត គាត ហ៊ុលបានឲ្យដឹងនៅព្រឹកថ្ងៃទី១៣មេសាថា ៖គ្រោះធម្មជាតិភ្លៀងលាយខ្យល់កន្ត្រាក់ ដែលកើតឡើងកាលពីល្ងាចម្សិលមិញបានបំផ្លាញផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិអូរនាង១៦ខ្នង និងភូមិអូរឫស្សី១៧ខ្នង ដែលបានធ្វើឲ្យផ្ទះពលរដ្ឋ ខ្លះរបើកដំបូលស័ង្កសី ដំបូលក្បឿង ខ្លះត្រូវដួលរាបដល់ដី បាក់បង្គោលភ្លើង១ដើម និងដួលទ្រៀត ចំនួន០៤ ដើម តែគ្រោះធម្មជាតិនេះមិនបណ្ដាលឲ្យមនុស្សរងរបួស ឬបាត់បង់ជីវិតឡើយ។
លោកបានបន្តថា ៖ ក្រោយពីអាជ្ញាធរសមត្ថកិច្ចចុះទៅពិនិត្យឃើញថា ផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នង ដែលឃើញថា ពួកគាត់ខ្វះខាតខ្លាំងខ្លះលទ្ធភាពសាងសង់ផ្ទះវិញ ត្រូវបានអាជ្ញាធរ រួមសហការជាមួយកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ និងកម្លាំងយោធាសឹងរងក្រុងប៉ោយប៉ែត ធ្វើការសាងសង់លំនៅឋានជូនពួកគាត់វិញផងដែរ៕ដោយ៖ វណ្ណា


ចែករំលែក៖