ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាយព័ត៌មាន Barcelona និង Juventus យល់ព្រមលើថ្លៃឈ្នួលខ្សែបម្រើ Arthur

ចែករំលែក៖

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខ្សែបម្រើសញ្ជាតិប្រេស៊ីល Arthur ជិតនឹងផ្លាស់ចេញពី Barcelona ទៅ Juventus។ ក្លឹបយក្សនៅ La Liga និងក្លឹបយក្សនៅ Serie A ត្រូវបានផ្សារភ្ជាប់ជាមួយនឹងកិច្ចព្រមព្រៀងជាច្រើនដែលឈានចូលដល់រដូវកាលដ៏ខ្លីដែលចង់បានកីឡាករ Arthur ធ្វើការផ្លាស់ប្តូរទៅទីក្រុង Turin។​ ព័ត៌មាននេះវាហាក់ដូចជា កាន់តែជិតក្លាយការណ៍ពិត។

យោងតាមទូរទស្សន៍ Sky Sports បានឲ្យដឹងថា ក្លឹបសេះបង្កង់ Juventus បានយល់ព្រមលើថ្លៃឈ្នួល៨០លានផោនជាមួយក្លឹប Barcelona ដើម្បីចុះហត្ថលេខាលើ Arthur។ ទោះយ៉ាងណាម្ចាស់ជើងឯកអុីតាលីនៅតែត្រូវបញ្ចុះបញ្ចូលខ្សែបម្រើអន្តរជាតិប្រេស៊ីលនេះបន្តទៀត ដើម្បីឲ្យមានកិច្ចព្រមព្រៀងច្បាស់លាស់។

ប្រភពដដែលបានបន្តថា ក្លឹបទាំង២ចង់បំពេញកិច្ចព្រមព្រៀងជាមួយគ្នាសម្រាប់កីឡាករវ័យ២៣ឆ្នាំខាងលើឲ្យបានមុនដំណាច់ខែមិថុនានេះ ៕ដោយ៖ភារៈ


ចែករំលែក៖