ព័ត៌មានទាន់ហេតុការណ៍៖

ណាហ្គាវើលដ៍បេះដូងសប្បុរស ឧបត្ថម្ភ ២ លានដុល្លារអាមេរិកដល់មូលនិធិអណ្តូងទឹកស្អាត

ចែករំលែក៖

ភ្នំពេញ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២០កន្លងទៅ បានឆ្លើយតបទៅនឹងការអំពាវនាវរបស់រាជរដ្ឋាភិបាលដោយចូលរួមក្នុងកិច្ចការអភិវឌ្ឍជនបទប្រកបដោយចីរភាពក្នុងប្រទេសកម្ពុជាដោយបានធ្វើការឧបត្ថម្ភនូវទឹកប្រាក់ លានដុល្លារអាមេរិកសម្រាប់សកម្មភាពគាំទ្រសហគមន៍របស់មូលនិធិអណ្តូងទឹកស្អាត។

លោកស្រី ពេជ ចន្ទមុន្នី តំណាងមូលនិធិអណ្តូងទឹកស្អាត បានទទួលមូលប្បទានបត្រនៅក្នុងពិធីប្រគល់ និងទទួលដែលចូលរួមដោយនាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen នាយកគ្រប់គ្រងហិរញ្ញវត្ថុ និងប្រតិបត្តិការ លោក Cherchi Chen នាយកប្រតិបត្តិផ្នែកប្រតិបត្តិការ និងទីផ្សារលោក Mike Ngai និងនាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុ លោក Sean Tan

ចំពោះលទ្ធភាពក្នុងការទទួលបានទឹកពិសាគ្រប់គ្រាន់ មានសុវត្ថិភាព និងមានអនាម័យ គឺជាតម្រូវការមូលដ្ឋានដ៏ចាំបាច់បំផុតមួយដែលមិនអាចខ្វះបានសម្រាប់ការរស់នៅ។ ប្រជាជនកម្ពុជានៅតាមទីជនបទ និងតំបន់ដាច់ស្រយាលខ្លះ អាចប្រឈមមុខនឹងកង្វះខាតទឹកស្អាតសម្រាប់ទទួលទានខណៈការប្រើប្រាស់ទឹកកខ្វក់ មានផលប៉ះពាល់ដល់សុខភាពរបស់ពួកគេយ៉ាងខ្លាំងដែលធ្វើឲ្យពួកគេមិនអាចទៅធ្វើការ ឬទៅសាលារៀនបាន។ដោយមើលឃើញពីផលប៉ះពាល់របស់ប្រជាជននៅតាមសហគមន៍ នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានឧបត្ថម្ភនូវទឹកប្រាក់ លានដុល្លារអាមេរិកដើម្បីជួយដល់កិច្ចការផ្តល់ទឹកស្អាតរបស់មូលនិធិអណ្តូងទឹកស្អាត។

លោក Pern Chen បាននិយាយថាកង្វះទឹកស្អាត នៅតែជាបញ្ហាប្រឈមរបស់ប្រជាជននៅតាមសហគមន៍ខ្លះ។ អ្នកភូមិខ្លះ យកទឹកមកពីស្ទឹង អូរត្រពាំង ព្រែក និងប្រឡាយសម្រាប់ផឹក ធ្វើម្ហូប ឬងូត។ ប្រភពទឹកខ្លះ មានភាពកខ្វក់ ឬមានបាក់តេរីដែលប៉ះពាល់ដល់សុខភាពអ្នកភូមិ។ សម្រាប់អ្នកភូមិដែលមានជីវភាពខ្វះខាត ហើយមានជំងឺ ពួកគេនឹងមានបញ្ហាកាន់តែធ្ងន់ធ្ងរ។

គាត់ក៏បានបន្ថែមផងដែរថាតាមរយៈការឧបត្ថម្ភនូវទឹកប្រាក់ លានដុល្លារអាមេរិកដល់មូលនិធិអណ្តូងទឹកស្អាត យើងទាំងអស់គ្នានឹងអាចបង្កើតនូវប្រភពទឹកស្អាតថ្មីៗ និងមានអនាម័យដល់សហគមន៍ជាច្រើនសម្រាប់ការរស់នៅប្រចាំថ្ងៃ និងអនាគតកាន់តែប្រសើរសម្រាប់ពួកគេ

លោកស្រី ពេជ ចន្ទមុន្នី បានមានប្រសាសន៍ផងដែរថាយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការឧបត្ថម្ភដ៏មានសារសំខាន់នេះ។ ទឹកប្រាក់ លានដុល្លារអាមេរិកនេះ នឹងត្រូវប្រើប្រាស់ដើម្បីកសាងអណ្តូងទឹក .០០០ អណ្តូងទូទាំងប្រទេសកម្ពុជាដើម្បីផ្តល់ប្រយោជន៍ដល់ប្រជាជនជាង ១០០.០០០ នាក់។ ជាមួយការគាំទ្ររបស់ណាហ្គាវើលដ៍បេះដូងសប្បុរស យើងជឿជាក់ថា គំនិតផ្តួចផ្តើមរបស់យើង នឹងជួយដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅទីជនបទឆ្ពោះទៅរកការរស់នៅកាន់តែស្អាតសុខភាពល្អ និងជីវភាពកាន់តែធូធារព្រមទាំងជួយដល់ការកសាងប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជាថែមទៀតផង

សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០១៤ ណាហ្គាវើលដ៍បេះដូងសប្បុរស បានធ្វើសកម្មភាពសង្គមជាច្រើនដោយផ្តោតទៅលើចំណុចស្នូលសំខាន់ៗ គឺការលើកកម្ពស់ការអប់រំ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន។

គួររំឭកផងដែរថា ក្នុងអំឡុងពេលវិបត្តិជំងឺរាតត្បាតសកលនេះ ណាហ្គាវើលដ៍បេះដូងសប្បុរស បានធ្វើការឧបត្ថម្ភជាបន្តបន្ទាប់ដល់ក្រសួងសុខាភិបាលនូវកុំព្យូទ័រយួរដៃ គ្រឿង ជែលលាងដៃ ៥០០ ដប ម៉ាស៊ីនធ្វើតេស្តរកមេរោគ គ្រឿង ឧបករណ៍ធ្វើតេស្តរកមេរោគ.៤០០ ឈុត និងឧបករណ៍ប្រមូលសំណាក .០០០ ឈុត។ លើសពីនេះ ម៉ាស់មុខសរុប ៤០.០០០ បន្ទះ ជែលលាងដៃ .០០០ ដប និងទឹកអាល់កុល ៧២០ លីត្រ ក៏ត្រូវបានឧបត្ថម្ភក្នុងរយៈពេល ខែកន្លងទៅនេះដល់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ អគ្គស្នងការដ្ឋាននគរបាលជាតិ និងសាលារាជធានីភ្នំពេញផងដែរ។ ទឹកប្រាក់សរុបដែលណាហ្គាវើលដ៍បេះដូងសប្បុរសបានឧបត្ថម្ភសម្រាប់យុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ១៩ មានចំនួនជាង ៦.០០០ ដុល្លារអាមេរិក ៕ដោយ៖ស តារា


ចែករំលែក៖