ព័ត៌មានទាន់ហេតុការណ៍៖

នៅព្រឹកថ្ងៃទី១៥ ! រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៍ ធ្វើសន្និសីទសារព័ត៌មានស្ដីពី“ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត”

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាលសូមគោរព ជម្រាបជូនសាធារណជនឲ្យបានជ្រាបថា ក្រសួងសុខាភិបាលរួមគ្នាជាមួយក្រសួងយុត្តិធម៌ នឹងធ្វើសន្និសីទសារព័ត៌មានស្ដីពី“ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត”ដែលនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃចន្ទ ទី១៥ ខែមីនា​ ឆ្នាំ២០២១ វេលាម៉ោង​ ០៩:០០នាទីព្រឹក នៅទីស្ដីការក្រសួងសុខាភិបាល។ នេះបើតាមការបញ្ជាក់អោយដឹងពី លោកស្រី វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៣ ខែមីនានេះ។

លោកស្រីថ្លែងបន្តថា, សន្និសីទសារព័ត៌មាននេះ​ នឹងមានការអញ្ជេីញចូលរួមដោយលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោក កើត រិទ្ឋ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។
អាស្រ័យហេតុនេះសូមសាធារណជន​ មេត្តាជ្រាបជាព័ត៌មាន​។​ សូមអរគុណ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖