ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តឧត្ដមានជ័យ៖ ប្រគល់អំណោយជូនរដ្ឋបាលទាំងប្រាំក្រុង-ស្រុក ដើម្បីយកទៅឧបត្ថម្ភដល់មណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាល ទាំង៣១ទីតាំង

ចែករំលែក៖

ខេត្ត​ឧត្ដរមានជ័យ៖ លោក ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២១នេះ​ បានអញ្ជើញប្រគល់អំណោយជាគ្រឿងឧបភោគ បរិភោគ ដល់រដ្ឋបាលទាំងប្រាំក្រុង-ស្រុក ដើម្បីយកទៅឧបត្ថម្ភដល់មណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលកូវីដ-១៩ ទាំង ៣១ទីតាំង ក្នុងភូមិសាស្រ្តខេត្តឧត្ដរមានជ័យ។

ក្នុង​អំណោយ​ឧបត្ថម្ភដល់មណ្ឌលចត្តាឡីស័កនេះ​ ដោយក្នុងមួយទីតាំងទទួលបាន៖ ទឹកសុទ្ធ ២០កេស, មី ០២កេសតូច, ទឹកក្រូច​ ០២កេស​, ត្រីខ ០៥យួរ, ទឹកត្រី ០២យួរ និងទឹកស៊ីអ៊ីវ ០២យួរ។

ជាមួយគ្នានេះ​ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៩ ខែកក្កដានេះដែរ​ បានចេញសេចក្ដីសម្រេចស្ដីពីការអនុវត្តវិធានការរដ្ឋបាលបណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃ គិតចាប់ពីវេលាម៉ោង២៣៖៥៩នាទី ថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ៕ដោយ​៖សហការី​


ចែករំលែក៖