ភ្នំពេញ៖ កីឡាករអត្តពលកម្មកម្ពុជា ប៉ែន សុគង់ បានបញ្ចប់ការប្រកួតវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅប្រទេសជប៉ុនហើយ ដោយប្រើថិរវេលា ១១.០២វិនាទី និងបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៦ ក្នុងស៊េរី ក្នុងចំណោមកីឡាករ ៩នាក់ សម្រាប់ការប្រកួតនៅពហុកីឡដ្ឋាន Olympic Stadium នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ។តាមរយៈលទ្ធផលខាងលើ ប៉ែន សុគង់ មិនអាចបំបែកសិទ្ធផលចាស់របស់ខ្លួនបានទេ (១០.៨៧វិនាទី) ហើយក៏មិនអាចឡើងវគ្គបន្ដបានដែរ ។
កុំភ្លេចពាក្យថា,Tokyo_Olympic_Game_2020យើងនាំគ្នាឆ្ពោះទៅ_ស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នាកីឡារស់ក្នុងសន្ដិភាព ៕
ដោយ៖ សិលា