ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញគ្រងសម្លៀកបំពាក់ឈុតពេទ្យ​ ចេញប្រតិបត្តិការតាមផ្លូវតូចធំ​ដើម្បីចាប់អ្នកជួបជុំផឹកស៊ី និងអ្នកបើកអាជីវកម្មផ្សេងៗ​ដែលល្មើសនឹងបម្រាមគោចរ​

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ បានគ្រងសម្លៀកបំពាក់ឈុតពេទ្យ​ចេញប្រតិបត្តិការតាមផ្លូវតូចធំ​ដើម្បីចាប់អ្នកជួបជុំផឹកស៊ី និងអ្នកបើកអាជីវកម្មផ្សេងៗ​​ក្នុងភូមិសាស្ត្រខណ្ឌនានាក្នុងរាជធានីភ្នំពេញ​ ដើម្បីពិនិត្យមើលការអនុវត្តបម្រាមគោចរ ក៏ដូចជាការចុះត្រួតពិនិត្យមើលថាតើនៅមានទីតាំងណាបើកល្មើសនឹងបម្រាមគោចរ​ឬទេ​? ថាតើនៅមានក្រុមជួបជុំផឹកស៊ីល្មើសនឹងបម្រាមគោចរដែរឬទេ​? បើនៅមានគឺត្រូវតែអនុវត្តឲ្យបានតឹងរឹុងបំផុតចំពោះអ្នកល្មើសទាំងនោះ​ គឺត្រូវនាំខ្លួនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ដើម្បីធ្វើការផាកពិន័យ​ និងបើល្មើសធ្ងន់ធ្ងរត្រូវតែអនុវត្តវិធានការច្បាប់​។

សូមបញ្ជាក់ដែរថា រាជធានីភ្នំពេញចាប់ផ្តើមអនុវត្តបម្រាមគោចរមានរយៈពេល៣យប់កន្លងមកនេះគឺចាប់ពីវេលាអធ្រាត្រថ្ងៃទី៣០ ខែកក្កដា រហូតដល់វេលាទៀបភ្លឺថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ត្រូវគេមើលឃើញថាមានអ្នកបើកយានយន្តល្មើសបម្រាមគោចរមួយចំនួនត្រូវបានផាកពិន័យ ដោយក្នុងនោះម៉ូតូ០១គ្រឿងផាកចំនួន២០ម៉ឺនរៀល និងរថយន្ត០១គ្រឿងផាក១លានរៀលដើម្បីជាការព្រមាន។ នៅរាជធានីភ្នំពេញការអនុវត្តវិធានការរដ្ឋបាលមានរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖