ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី តំណាងដ៏ខ្ពង់ខ្ពស់ព្រះអង្គម្ចាស់នរោត្តម ចក្រវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ីនប៊ិច បានយាងដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព សម្ដេចឧត្ដមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ប្រធានគណ:កម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានទទួលអនិច្ចកម្ម ដោយរោគាពាធ នៅម៉ោង៦៖២៥នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ ។
សព សម្ដេចឧត្ដមទេពញាណ ហ៊ុន ណេង ត្រូវបានតម្កល់ធ្វើបុណ្យនៅភូមិគ្រឹះ ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ហើយនៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ សពលោកនឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ៕
ដោយ ៖ សិលា