ព័ត៌មានទាន់ហេតុការណ៍៖

បងប្អូនដឹងអត់ថាថ្ងៃនេះភ្លៀងនៅខេត្តណាខ្លះ !

ចែករំលែក៖

ភ្នំពេញ  ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ រសៀល មានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយ ទៅមធ្យម នៅផ្នែកខ្លះនៃក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពី ផេកផ្លូវការ របស់ក្រសួងធនធានទឹកនិងឧតុនិយម នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២។ 

ក្រសួងធនធានទឹកនិងឧតុនិយម បញ្ជាក់ជាបន្តបន្ទាប់នៅលើផេក , ថា, នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ នារសៀល កំពុងភ្លៀងធ្លាក់កម្រិតខ្សោយ នៅផ្នែកខ្លះនៃស្រុកទឹកឈូ និងក្រុងកំពត ខេត្តកំពត។ បើនៅ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ពេលព្រឹក មានភ្លៀងធ្លាក់កម្រិតពីខ្សោយទៅមធ្យម នៅស្រុកចុងកាល់ ស្រុកអន្លង់វែង ក្រុងសំរោង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

សូមបញ្ជាក់ថា, យោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ( ចាប់ពីថ្ងៃទី ២០ – ២៦ ខែកក្កដា ឆ្នាំ២០២២ ) ។ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាបអូសបន្លាយពីភាគខាងជើងប្រទេសថៃកាត់លើភាគខាងត្បូងប្រទេសឡាវ និងភាគកណ្ដាលប្រទេសវៀតណាម ជាមួយខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖

– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C

– សីតុណ្ណភាពអតិបរមា មានពី ៣៤-៣៦ °C

– នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ជាមួយគ្នានោះបណ្តាផ្នែកខ្លះនៃបណ្តាខេត្តនិងរាជធានីអាចមានភ្លៀងធ្លាក់ច្រើន ដោយអន្លើ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖

– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C

– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C

– នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

៣-តំបន់មាត់សមុទ្រ ៖

– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C

– សីតុណ្ណភាពអតិបរមា មានពី ៣៣-៣៥ °C

– នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៍មាន ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖