ព័ត៌មានទាន់ហេតុការណ៍៖

លោក គី តិច ផ្ញើសាររំលែកមរណទុក្ខ ជូនចំពោះ កញ្ញា ពៅ រក្សា ការីនិពន្ធព័ត៌មានទូរទស្សន៍ BTV និងក្រុមគ្រួសារ

ចែករំលែក៖

ភ្នំពេញ ៖ ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បាន ផ្ញើសាររំលែកមរណទុក្ខ ជូនចពោះ កញ្ញា ពៅ រក្សា ការីនិពន្ធព័ត៌មានទូរទស្សន៍ BTV និងក្រុមគ្រួសារ

ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានទទួលដំណឹងដ៏ក្រៀមក្រំ អំពីមរណភាពរបស់ លោក វរសេនីយ៍ទោ ប៊ុន សារ៉ាត់ អតីតមេបញ្ជាការរងតំបន់អភិវឌ្ឍន៍យោធភូមិភាគទី៥ កាលពីថ្ងៃសៅរ៍ ៨ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧៦ ឆ្នាំ ដោយរោគាពាធ ។ លោកវរសេនីយ៍ទោ ប៊ុន សារ៉ាត់ ត្រូវជាឪពុករបស់កញ្ញា ពៅ រក្សា ការីនិពន្ធព័ត៌មានទូរទស្សន៍ BTV ។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន, សូមសំដែងនូវការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខជាមួយ កញ្ញាការីនិពន្ធព័ត៌មាន ព្រមទាំងក្រុមគ្រួសារទាំងអស់ ។ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វិញ្ញាណក្ខន្ធ របស់ លោកវរសេនីយ៍ទោ ប៊ុន សារ៉ាត់ បាន សោយសុខក្នុងសុគតិភព និងឆាប់បានចាប់បដិសន្ធិកំណើតគ្រប់ជាតិ កុំបីឃ្លៀងឃ្លាតឡើយ ។

សូម កញ្ញាការីនិពន្ធព័ត៌មាន ព្រមទាំងក្រុមគ្រួសារ ទទួលនូវការស្រលាញ់រាប់អាន ពីយើងខ្ញុំ ៕

ដោយ ៖ សិលា


ចែករំលែក៖