ព័ត៌មានទាន់ហេតុការណ៍៖

គិតត្រឹមថ្ងៃទី២៩ខែមីនាឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ពានខ្សែកាប្លិ៍កោះពេជ្រ-កោះនរា សម្រេចលទ្ធផលបាន ៦៥%

ចែករំលែក៖

    ភ្នំពេញ ៖ បច្ចុប្បន្នភាពស្ពានខ្សែកាប្លិ៍កោះពេជ្រ-កោះនរា សម្រេចលទ្ធផលបាន ៦៥%ហើយ បើតាមផែនការគម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣។ 

   សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែមីនាឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ពានខ្សែកាប្លិ៍កោះពេជ្រ-កោះនរា សម្រេចលទ្ធផលបាន៦៥%ហើយ បើយោងតាមផែនការ គម្រោងនេះនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣នេះ ។

   ស្ពាននេះជាការភ្ជាប់ចរាចរណ៍កណ្តាលរាជធានីភ្នំពេញទៅមកផ្លូវជាតិលេខ១ ហើយនឹងកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សទាំង២។

    ការដ្ឋានសាងសង់ស្ពានខ្សែកាប្លិ៍កោះពេជ្រ-កោះនរា សម្រេចលទ្ធផលបាន ៦៥%នេះបានបង្ហាញពីសមិទ្ធផលដែលបាននិងកំពុងរីកដុះដាលអភិវឌ្ឍន៍លើគ្រប់វិស័យ។ ម្យ៉ាងទៀតស្ពាននេះជាការតភ្ជាប់ចរាចរណ៍កណ្តាលរាជធានីភ្នំពេញទៅមកផ្លូវជាតិលេខ១ ហើយនិងកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សទាំង២។

   រាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច នយោបាយ គឺមានការអភិវឌ្ឍជឿនលឿនបំផុត ទាំងសំណង់អគារខ្ពស់ៗ សហគ្រាស ក្រុមហ៊ុនវិនិយោគ សណ្ឋាគារ ខុនដូ មជ្ឈមណ្ឌលពាណិជ្ជកម្ម ធ្វើឱ្យកម្ពុជាប្រែមុខមាត់បានយ៉ាងលឿន ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ការអភិវឌ្ឍនេះផងដែរ ក៏អាស្រ័យលើប្រទេសជាតិមានសន្តិភាព ដែលប្រជាពលរដ្ឋស្រឡាញ់សន្តិភាព ការពារសន្តិភាព គោរពស្រឡាញ់សម្ដេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាដែលរក្សាបាននូវសុខសន្តិភាព បន្តការដឹកនាំប្រទេសមានការអភិវឌ្ឍលើគ្រប់វិស័យ ៕

ដោយ ៖ សហការី


ចែករំលែក៖