ខេត្តតាកែវ៖ បន្ទាប់ពីការរៀបចំបុណ្យទន្លេបានជោគជ័យទៅតាមការគ្រោងទុក នៅពេលនេះរដ្ឋបាលខេត្តតាកែវ កំពុងតែរៀបចំព្រឹត្តិការសង្រ្កាន្តឆ្នាំថ្មីបន្តទៀត ដែលសង្រ្កាន្តឆ្នាំថ្មីនេះពិតជាកក្រើកជាក់ជាពុំខាន ព្រោះមានព្រឹត្តិការប្លែកៗនិងសប្បាយជាច្រើនជូនបងប្អូនប្រជាពលរដ្ឋមកចូលរួមលេងកម្សាន្ត។ ដោយឡែកនៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ២៧ ខែ មីនា ឆ្នាំ ២០២៥នេះ រដ្ឋបាលខេត្តតាកែវ បានរៀបចំធ្វើពិធីក្រុងពាលីសុំសេចក្ដីសុខ សេចក្ដីចម្រើនរៀបចំសង្រ្កាន្តឆ្នាំថ្មី ឆ្នាំ ២០២៥ នៅសួនច្បារមាត់បឹងតាកែវដោយមានការអញ្ជើញចូលរួមពី លោក យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និង លោក វ៉ី សំណាង អភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្តជាច្រើនទៀត ព្រមទាំងប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងលោកអភិបាលក្រុងស្រុកចូលរួមផងដែរ។ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងឱ្យដឹងថា សម្រាប់កម្មវិធី តាកែវសង្រ្កាន្ត ឆ្នាំ២០២៥នេះ ក្រុមការងាររដ្ឋបាលខេត្តបានសិក្សាត្រៀមរៀបចំ ការប្រណាំងរទះគោសាឡី នៅមុនថ្ងៃពិធីបុណ្យចូលឆ្នាំមកដល់ ព្រមទាំងរៀបចំទីតាំងចំនួន ៥កន្លែងធំៗសម្រាប់ផ្ដល់ការកម្សាន្ដជូនបងប្អូនប្រជាពលរដ្ឋ មានដូចជា៖ ពិធីសាសនា, ភូមិមរតកវប្បធម៌ប្រវត្តិសាស្ត្រ, ភូមិល្បែងប្រជាប្រិយ និង ទស្សនីយភាពសិល្បៈចម្រុះ, ភូមិត្រជាក់ចិត្ត, តាកែវភូមិកំណើតខ្ញុំ ដែលនឹងនាំមកជូននូវផ្ទាំងទស្សនីយភាពថ្មីៗ ប្លែកៗជូនបងប្អូនប្រជាពលរដ្ឋទាំងអស់កម្សាន្ត។ លោកអភិបាលខេត្តតាកែវ បានថ្លែងបន្តថា ក្រៅពីការរៀបចំលេងល្បែងប្រជាប្រិយខ្មែរ ការសម្តែងរបាំប្រពៃណី យើងក៏នឹងមានការរៀបចំ ស្តង់ពិព័រណ៍ ដែលមានការចូលរួមពីបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត និងមកពីបណ្ដាស្រុកក្រុង ដែលនឹងដាក់តាំងផលិតផលកើតចេញពីស្នាដៃ កូនខ្មែរ ម្ហូបអាហារខ្មែរ ជាពិសេសគឺមុខម្ហូបប្រចាំតំបន់ផ្សេងៗគ្នាដើម្បីបង្ហាញដល់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ជាតិអន្តរជាតិមកលេងកម្សាន្តខេត្តតាកែវ នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ខ្មែរយើងខាងមុខផងដែរ៕ ដោយ ៖ សិលា Read More »
Author Archives: sopha kol
ម្ចាស់ជើងឯក Club World Cup នឹងទទួលបានរហូតដល់ 125 លានដុល្លារ
សហព័ន្ធបាល់ទាត់ពិភពលោក FIFA បាននិយាយកាលពីថ្ងៃពុធថាអ្នកឈ្នះនៃការប្រកួត Club World Cup 32 ក្រុមនៅឆ្នាំនេះនឹងរកប្រាក់បានរហូតដល់ 125 លានដុល្លារ។ FIFA បានប្រកាសកាលពីដើមខែនេះនូវរង្វាន់សរុបចំនួន 1 ពាន់លានដុល្លារសម្រាប់ព្រឹត្តិការណ៍ថ្ងៃទី 14 ... Read More »
ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូង កើនឡើង ដល់២៦នាក់
យោងតាមការអាប់ដេតចុងក្រោយបំផុតគិតត្រឹមព្រឹកថ្ងៃទី 27 ខែមីនា ភ្លើងឆេះព្រៃដ៏រន្ធត់នៅក្នុងតំបន់ភាគអាគ្នេយ៍នៃប្រទេសកូរ៉េខាងត្បូងបានសម្លាប់មនុស្សយ៉ាងហោចណាស់ 26 នាក់ របួស 19 នាក់ និងមនុស្សជាង 27.000 នាក់ផ្លាស់ទីលំនៅ។ ព័ត៌មានចុងក្រោយពីប៉ូលីសក្នុងតំបន់បង្ហាញថា នៅវេលាម៉ោងប្រហែល 11 ... Read More »
ករណីឃាតកម្មសម្លាប់រួចយកសាកសពដាក់ក្នុងវ៉ាលិសយកទៅបោះចោលក្នុងព្រៃនៅខេត្តកោះកុង
ខេត្តកោះកុង៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងនាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នេះថា មានប្រជាពលរដ្ឋបានប្រទះឃើញវ៉ាលិសដាក់សាកសពដែលមានក្លិនស្អុយរលួយដែលឃាតកយកទៅបោះចោលនៅចំណុចបង្គោលគីឡូលេខ៣៨ តាមបណ្តោយផ្លូវជាតិលេខ១០ចាស់ ស្ថិតនៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមា ខេត្តកោះកុង។ បន្ទាប់ពីបានប្រទះឃើញវ៉ាលិសមានសាកសព ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់អាជ្ញាធរមានសមត្ថកិច្ច។ ក្រោយពីទទួលបានព័ត៌មានកម្លាំងអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា សហការជាមួយការិយាល័យនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ ... Read More »
រាជរដ្ឋាភិបាល គ្រោងវិនិយោគអភិវឌ្ឍន៍ តំបន់កំពង់ផែព្រះសីហនុ ក្នុងតម្លៃជិត ១ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៩
ខេត្តព្រះសីហនុ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារ ទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ក្នុងមូលដ្ឋានខេត្តព្រះសីហនុ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ... Read More »
អាមេរិកអាចនឹងកាត់បន្ថយពន្ធលើប្រទេសចិន ដើម្បីទទួលបានកិច្ចព្រមព្រៀងជាមួយ TikTok
ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃពុធ (26 មីនា) ថា លោសុខចិត្តកាត់បន្ថយពន្ធដើម្បីទទួលបានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ByteDance លក់Tik Tok ដែលកម្មវិធីវីដេអូខ្លីប្រើដោយជនជាតិអាមេរិកចំនួន 170 លាននាក់។ ByteDance ... Read More »
ឧបនាយករដ្ឋមន្ត្រី នេត សាវឿន៖ ការកាត់បន្ថយបញ្ហាគ្រឿងញៀនគឺដូចគ្នានឹងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយល់ដឹងច្បាស់និងចូលរួមទាំងអស់គ្នា
ភ្នំពេញ៖ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ថ្លែងបែបនេះក្នុងឱកាសលោកជាតំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន ... Read More »
លោកHan Zheng ជួបពិភាក្សាជាមួយលោកHeng Swee Keat ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី
អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ... Read More »
ត្រូវលេបថ្នាំរបេងម្តងទៀតឬយ៉ាងណា បើសិនមានអាការៈក្អកច្រើនថ្ងៃ ចំពោះអ្នកដែលធ្លាប់ព្យាបាលជំងឺរបេងម្តងហើយនោះ?
ភ្នំពេញ ៖ អ្នកមិនអាចប្រាកដថា អ្នកមានជំងឺរបេងសារឡើងវិញម្តងទៀតនោះទេ។ ដូច្នេះបើមានការសង្ស័យ គឺត្រូវស្រាវជ្រាវរកមេរោគនេះឡើងវិញជាមុនសិន ព្រោះភាគច្រើនបណ្តាលមកពីមូលហេតុដទៃទៀត។ ក្រៅពីការលាប់ឡើងវិញនៃជំងឺរបេង នៅមានមូលហេតុ៤ផ្សេងទៀតដែលតែងជួបញឹកញាប់ ចំពោះអ្នកដែល មានអាការៈក្អករុំារ៉ៃ និងធ្លាប់កើតរបេងម្តងហើយ : ១- ... Read More »
ប្រធានាធិបតី Zelensky ទទួលស្គាល់ថា អ៊ុយក្រែនមិនមានថវិកាសម្រាប់កងទ័ពទៀតទេ
ប្រធានាធិបតី Volodymyr Zelensky បានសារភាពថា ថវិកាអ៊ុយក្រែនមិនគ្រប់គ្រាន់សម្រាប់ផ្តល់មូលនិធិដល់កងទ័ព ហើយបានសង្កត់ធ្ងន់ថា “អឺរ៉ុបត្រូវការផ្តល់មូលនិធិដល់កម្មវិធីនេះ តាមឧត្ដមគតិទាំងអឺរ៉ុប និងសហរដ្ឋអាមេរិក”។យោងតាមសារព័ត៌មាន TASS នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Time លោកប្រធានាធិបតី Volodymyr Zelensky ... Read More »
ក្រសួងការងារ៖ ចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៧ ខែមីនា ឆ្នាំ២០២៥នេះ សូមជូនដំណឹងដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ដែល ស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារឱ្យបានជ្រាបថា យោងតាមច្បាប់ស្តីពីការងារ និងប្រកាសលេខ២១៨/២៤ ក.ប/ប្រ.ក.អ.ធ.ក ចុះថ្ងៃទី៩ ... Read More »
ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖ គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកជំងឺស្លាប់
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លងថ្មី, គ្មានអ្នកជាសះស្បើយ ខណៈអ្នកជំងឺស្លាប់គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់គ្នា។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែមីនា ... Read More »
លោក Ding Xuexiang ជួបសន្ទនាដោយឡែកពីគ្នាជាមួយអ្នកនយោបាយសំខាន់ៗនៃប្រទេសមួយចំនួនដែលចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ2025 នៃវេទិកាBoaoសម្រាប់អាស៊ី
អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ២៦ ... Read More »
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ តំណាងវិនិយោគិនអាម៉េរិក បង្ហាញនូវចំណាប់អារម្មណ៍ជាវិជ្ជមាន ដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) និងលោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-អាម៉េរិក ... Read More »
លោក Wang Huning ធ្វើជាអធិបតីក្នុងកិច្ចប្រជុំប្រធានគណៈកម្មការសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន
អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅ ថ្ងៃទី ... Read More »
ក្រុមស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង បញ្ជាក់ថា ទីក្រុង កូរ៉េខាងជើង បញ្ជូនកងទ័ពបន្ថែម ៣០០០នាក់ ទៅជួយរុស្ស៉ី
សារព័ត៌មាន AFP បានដកស្រង់ ប្រភពពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា បានឱ្យដឹងថាកូរ៉េខាងជើងបានបញ្ជូនកងទ័ពរបស់ខ្លួនបន្ថែមជាង ៣០០០នាក់ទៀតទៅកាន់រុស្ស៉ី នៅក្នុង ឆ្នាំ២០២៥នេះ ហើយនៅតែបន្តផ្គត់ផ្គង់មីស៊ីល កាំភ្លើងធំ និងគ្រាប់រំសេវដើម្បីជួយទីក្រុងមូស្គូ ក្នុងសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន។ ... Read More »
អភិបាលខេត្តកំពង់ចាម សម្រេចបញ្ចប់តំណែងប្រធានការិយាល័យមួយរូប ដោយសារយកលុយ ៣៦០ដុល្លារ ពីប្រជាពលរដ្ឋ រឿងកែតម្រូវសំបុត្រកំណើត
ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនលោកអភិបាល នៃគណៈអភិបាលស្រុកកងមាស ឱ្យបានជ្រាបថា៖ បន្ទាប់ពីទទួលបានពាក្យបណ្តឹងតាម បណ្តាញសង្គមគណនីហ្វេសបុកឈ្មោះ Chheng Sokly បានចុះផ្សាយពីឈ្មោះ ហែម គឹមសាធ ករណី យកប្រាក់ចំនួន ៣៦០ ... Read More »
ក្រុមហ៊ុន នូរី ត្រេឌីង & អុិនវេសមុិន ឯ.ក (NOURY TRADING & INVESTMENT CO., LTD.) ជាក្រុមហ៊ុនតែមួយគត់នៅកម្ពុជា នាំម្សៅថ្មក្វាត(Quartz) ទៅកាន់ទីផ្សារអន្តរជាតិ គឺប្រទេសចិនក្នុង១ខែ ប្រមាណ៣មុឺនតោន
ភ្នំពេញ ៖ ក្រុមហ៊ុន នូរី ត្រេឌីង & អុិនវេសមុិន ឯ.ក (NOURY TRADING & INVESTMENT CO., LTD.) នឹងចាប់ផ្ដើមនាំម្សៅថ្មក្វាត(Quartz) ... Read More »
លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ ១- ខ្មែរដែលរងគ្រោះដោយរបបប្រល័យពូជសាសន៍ ... Read More »
EU កំណត់លក្ខខណ្ឌសម្រាប់ការដកទណ្ឌកម្មលើរុស្ស៊ី
ការដកទ័ពទាំងស្រុងរបស់រុស្ស៊ីចេញពីអ៊ុយក្រែននឹងក្លាយជាលក្ខខណ្ឌចម្បងមួយសម្រាប់សហភាពអឺរ៉ុប (EU) ដើម្បីដក ឬកែប្រែទណ្ឌកម្ម។ អ្នកនាំពាក្យសហភាពអឺរ៉ុបបាននិយាយនៅថ្ងៃទី 26 ខែមីនាថា “លក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌសម្រាប់ការធ្វើវិសោធនកម្មឬដកទណ្ឌកម្មគឺថារុស្ស៊ីត្រូវតែបញ្ចប់សកម្មភាពរបស់ខ្លួននៅអ៊ុយក្រែនហើយដកកងទ័ពទាំងអស់ចេញពីទឹកដីអ៊ុយក្រែន” ។ អ្នកនាំពាក្យសហភាពអឺរ៉ុបបាននិយាយនៅថ្ងៃទី 26 ខែមីនាថា រាល់ការកែប្រែទណ្ឌកម្មនឹងទាមទារឲ្យមានឯកភាពគ្នាក្នុងចំណោមប្រទេសសមាជិកទាំង ២៧។ អឺរ៉ុបមើលឃើញទណ្ឌកម្មជាមធ្យោបាយមួយដើម្បីដាក់សម្ពាធរុស្ស៊ីឲ្យបោះបង់យុទ្ធនាការយោធានៅអ៊ុយក្រែន។ ... Read More »
រដ្ឋមន្ត្រី ឌិត ទីណា ជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មប្រសាទបន្ទាយឆ្មារ នៅខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មប្រសាទបន្ទាយឆ្មារ ... Read More »
តោះ! មកស្គាល់សារសំខាន់ នៃការរាយការណ៍ពីឧបទ្ទវហេតុសន្តិសុខ អ៉ីនធេីណេត
ភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ បានបង្ហាញពីសារសំខាន់នៃការរាយការណ៍ពីឧបទ្ទវហេតុសន្តិសុខអ៉ីនធេីណេត។ នាយកដ្ឋានបច្ចេកវិទ្យាឌីជីថល បានបញ្ជាក់ថា ឧបទ្ទវហេតុសន្តិសុខតាមអ៊ីនធឺណិតគឺសំដៅទៅលើព្រឹត្តិការណ៍ណាមួយដែលប៉ះពាល់ដល់ការសម្ងាត់ ភាពសុចរិត នៃបណ្តាញ ឬទិន្នន័យប្រព័ន្ធឌីជីថល មានចំនួន០៥ ដូចខាងក្រោម ៖ *១. ... Read More »
លោក គីម ជុងអ៊ុន បានពិនិត្យដោយផ្ទាល់នូវ UAV អត្តឃាត ដែលរួមបញ្ចូលជាមួយបញ្ញាសិប្បនិមិត្ត
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានផ្សាយថា នៅថ្ងៃទី 27 ខែមីនាថា លោក Kim Jong-un បានសង្កត់ធ្ងន់ថា សមត្ថភាពគ្រប់គ្រងយន្តហោះគ្មានមនុស្សបើករួមបញ្ជូនបញ្ញាសិប្បនិមិត្ត AI គួរតែជាអាទិភាពកំពូលក្នុងការអភិវឌ្ឍអាវុធទំនើបរបស់ប្រទេសអាស៊ីបូព៌ា។ លោក Kim ក៏បានត្រួតពិនិត្យយន្តហោះឈ្លបយកការណ៍ដែលទើបនឹងកែលម្អថ្មី ដែលមានសមត្ថភាពអាចរកឃើញគោលដៅយុទ្ធសាស្ត្រផ្សេងៗ ... Read More »
ក្រុមការងារបណ្តាញស្ត្រីនៃមន្ទីរព័ត៌មានព្រះវិហារបានចុះសាងសង់ផ្ទះថ្មីជូនលោកយាយ ដែលផ្ទះចាស់របស់គាត់ភ្លើងឆេះអស់
ខេត្តព្រះវិហារ៖ លោកយាយម្នាក់ដែលផ្ទះចាស់របស់គាត់បានរងគ្រោះដោយអគ្គិភ័យឆាបឆេះអស់ទាំងស្រុងកាលពីថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២៥នោះ ពេលនេះក្រុមការងារបណ្តាញស្ត្រី នៃមន្ទីរព័ត៌មានខេត្តព្រះវិហារបានចុះសាងសង់ផ្ទះថ្មីជូនគាត់ហើយ។ ការចុះសាងសង់ផ្ទះថ្មីជូនលោកយាយដែលផ្ទះរបស់គាត់ត្រូវភ្លើងឆេះនោះក្រុមការងារបណ្តាញស្ត្រីនៃមន្ទីរព័ត៌មានខេត្តព្រះវិហារបានចុះជួយនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមសហការពីប្រជាពលរដ្ឋអ្នកភូមិនោះផងដែរ។ លោកយាយរងគ្រោះឈ្មោះ ឆាំ ធាវ អាយុ៦៨ឆ្នាំ រស់នៅភូមិស្រែពោធិ៍ ឃុំគូលែនត្បូង ស្រុកគូលែន ... Read More »
បុរសម្នាក់បើកឡំប្រឺតាទៅបុកម៉ូតូរុឺម៉កដឹកអេតចាយក្រឡាប់ផ្ងារជើងទារសំណងគេ៥០០ដុល្លារ
ភ្នំពេញ៖ បុរសម្នាក់បើកឡំប្រឺតាទៅបុកម៉ូតូរ៉ឺម៉កដឹកអេតចាយក្រឡាប់ផ្ងារជើងម្ចាស់ឡំប្រឺតា ទារថ្លៃសំណងពីម្ចាស់រុឺម៉កដឹកអេតចាយ ៥០០ដុល្លារ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅ លើផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ... Read More »
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ អញ្ជើញជាអធិបតីក្នុង «កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកផែនការសកម្មភាពការងារឆ្នាំ២០២៥» របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី
ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ ... Read More »
ក្រុមហ៊ុនយានយន្ត និងអេឡិចត្រូនិកចំនួន ៣នៅខេត្តស្វាយរៀង បង្ហាញភាពជោគជ័យក្នុងការវិនិយោគនៅកម្ពុជា និងវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា
ខេត្តស្វាយរៀង៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ដំណើរទស្សនកិច្ចសិក្សារបស់លេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅកាន់ក្រុមហ៊ុនក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក។ ជាក់ស្ដែងលេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) ដឹកនាំដោយ ... Read More »
រឿង៖ អត់ដឹងខ្យល់ (តចប់)
នៅពេលដែលយើងច្រូតកាត់ និងរៀបចំស្រូវទុកដាក់ស្រួលហើយ ទើបអង្គការបានឲ្យកុមារត្រឡប់ទៅក្នុងភូមិស្រុកវិញ ប៉ុន្តែមនុស្សចាស់ៗនៅធ្វើការបន្តទៀត។ ក្រោយមកអង្គការបានឲ្យខ្ញុំទៅចាំទួលសម្រាប់បោះតង់។ទួលនោះមានព្រៃត្រែងដុះលិចៗក្បាលជុំវិញ។ ខ្ញុំខ្លាចពោះណាស់។ខ្ញុំសុំអង្គការអត់នៅទួលទេហើយសុំទៅដេញចាបជំនួសវិញ។ នៅពេលដែលខ្ញុំទៅដេញចាបមេឃក្តៅហែង ហើយខ្ញុំខ្ជិលឈរក៏ដោះអាវពីខ្លួន និងដោះកន្សែងពីក្បាលយកទៅធ្វើទីងមោងឲ្យចាបផ្អើល រួចយកដាក់ចំកណ្ដាលវាលស្រែហើយខ្ញុំអង្គុយស្រែកដេញចាបក្នុងម្លប់។ បន្ទាប់មកកងទ័ពខ្មែរក្រហមពីរនាក់បានដើរមកឃើញខ្ញុំអង្គុយខ្លួនទៅទេអត់កន្សែង និងអត់អាវដូច្នោះកងទ័ពខ្មែរក្រហមម្នាក់ក៏បានដោះកន្សែងហុចឲ្យខ្ញុំ។ ស្អែកឡើងពេលថ្មើរហ្នឹងកងទ័ពខ្មែរក្រហមដដែលបានមកដល់កន្លែងខ្ញុំចាំចាបម្ដងទៀត។ គាត់ពាក់អាវខ្មៅបង់កន្សែងឆ្នូតក្រហម ពាក់មួកនិងពាក់ស្បែកជើងកង់ឡាន ... Read More »
ប្រុសស្រី២នាក់បានរងរបួសធ្ងន់ខណៈបើកម៉ូតូចេញពីធ្វើការបានជួបគ្រោះថ្នាក់នៅស្តុបអូរឬស្សី
ភ្នំពេញ៖ មនុស្សប្រុសស្រី២នាក់បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាឆ្លងផ្លូវបែកជាបួន ទៅបុករថយន្តស៊េរីទំនើប១គ្រឿង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅផ្លូវលេខ១៨២កែងផ្លូវលេខ១៦១ ក្នុងសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »
ឃាតកលាក់មុខ! បន្តសម្លាប់មនុស្សតាមដងផ្លូវស្ទើររាល់ថ្ងៃ ដូច្នេះគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!
ភ្នំពេញ៖ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ប្រចាំថ្ងៃបានសម្លាប់មនុស្សនៅតាមដងផ្លូវស្ទើររាល់ថ្ងៃ និងបណ្ដាលឱ្យមានអ្នករងរបួសធ្ងន់ស្រាលផងដែរ។ ដូច្នេះគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ប្រភពដដែលបន្តថា ជាក់ស្ដែងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៦ មីនាម្សិលមិញនេះ កើតឡើងចំនួន ... Read More »