ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានបង្កេីតផ្សារលក់ដូរសម្រាប់ផ្គត់ផ្គង់ដល់បងប្អូនដែលជាប់ក្នុងតំបន់បិទខ្ទប់ និងមានគូសគំនូសរក្សាគម្លាតដេីម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។ ទីតាំងខាងលេីនេះស្ថិតនៅលេីដងមហាវិថីចោមចៅ(វេងស្រេង) ដោយមានពីរទីតាំង ទីតាំងទី១នៅមុខផ្សារការណាឌីយ៉ា ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ទីតាំងទី២ នៅមុខក្រុមហ៊ុនម៉ូតូហុងដា ក្នុងសង្កាត់ចោមចៅទី១ ... Read More »
Author Archives: Roth Sopha
លោក ឃួង ស្រេង ប្រជុំដាក់វិធានការ ដើម្បីកំណត់ការចេញចូលនិងគ្រប់គ្រងនៅតំបន់ពណ៌ទាំង៣មានក្រហម លឿងទុំនិងលឿងនៅក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដាក់ចេញជាវិធានការយ៉ាងម៉ឺងម៉ាត់មួយលើការកំណត់ការចេញ-ចូល និងការគ្រប់គ្រង ការអនុវត្តនៅតំបន់ពណ៌លឿង លឿងទុំ និងតំបន់ក្រហម នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឱ្យបានល្អប្រសើរ ក្នុងការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ទៅតាមសេចក្តីសម្រេចលេខ៥៤ សសរ ចុះថ្ងៃទី២៦ មេសា ២០២១របស់រាជរដ្ឋាភិបាល។ ... Read More »
ធ្លាក់ឧទ្ធម្ភាគចក្រយោធានៅហ្វីលីពីន ស្លាប់និងរបួស៤នាក់
ឧទ្ធម្ភាគចក្រមួយគ្រឿងរបស់កងពលលេខ១៥ នៃកម្លាំងទាហានអាកាសហ្វីលីពីនបានធ្លាក់នៅលើកោះ Mactan ស្ថិតនៅក្នុងខេត្ត Cubu ពេលហោះហើរសាកល្បងខណៈកំពុងជួសជុល ។ កម្លាំងទាហានហ្វីលីពីនបានឱ្យដឹងថា ឧទ្ធម្ភាគចក្របានធ្លាក់នៅទីក្រុង Getafe ខេត្ត Bohol ស្ថិតនៅភាគកណ្តាលនៃប្រទេសហ្វីលីពីន បណ្តាលឲ្យអាកាសយានិកម្នាក់ស្លាប់និង៣នាក់រងរបួស ។ ... Read More »
កញ្ចប់ជំនួយដំបូងបង្អស់សម្រាប់ប្រឆាំងកូវីដ-១៩ របស់សហគមន៍អន្តរជាតិបានទៅដល់ប្រទេសឥណ្ឌាហើយ
កញ្ចប់ជំនួយអន្តរជាតិដំបូងបង្អស់ ពីប្រទេសអង់គ្លេស បានទៅដល់ប្រទេសឥណ្ឌាហើយនៅថ្ងៃទី ២៧ខែមេសា ។ ជាមួយគ្នានេះដែរ ប្រទេសអាមេរិក អូស្ត្រាលី អឺរ៉ុប ក៏បានសម្រេចបញ្ជូនជំនួយជាបន្តបន្ទាប់ទៅកាន់ឥណ្ឌាផងដែរ។ នៅថ្ងៃទី ២៧ ខែមេសា ជើងហោះហើរពីអង់គ្លេសនាំបរិក្ខារពេទ្យដ៏សំខាន់ដែលក្នុងនោះមាន ម៉ាស៊ីនជំនួយដង្ហើម១០០គ្រឿង ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច