ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ខណ្ឌ​ទួលគោក​ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទចោរកម្ម

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមគរ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ​ បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែង ពីបទចោរកម្ម (លួចម៉ូតូ០១គ្រឿង) ឃាត់ខ្លួននៅចំណុចលើដងផ្លូវលេខ២៣១ ក្រុមទី១១ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស នៅចំណុចមុខស្ដង់លក់សំលៀកបំពាក់លេខB71 ក្នុងផ្សារនាគមាស ក្រុមទី១១ ភូមិ២ សង្កាត់ផ្សារដើំមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

    មន្ត្រី​នគរបាលខណ្ឌទួលគោក​ បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ សុខ សុវណ្ណបញ្ញា ហៅ តាយ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន) ។ វត្ថុតាងចាប់យកមាន៖ កូនសោរម៉ូតូម៉ាកHonda ចំនួន០១ (ជារបស់ជនសង្ស័យរូបនេះធ្វើសកម្មភាពលួច)  និងម៉ូតូ០១គ្រឿង ម៉ាក YAMAHA FZ ស៊េរី2012 ពណ៌ខ្មៅលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1BS-0001 (ជារបស់ជនរងគ្រោះដែលជនសង្ស័យឈ្មោះ សុខ សុវណ្ណបញ្ញា ហៅ តាយ លួចយក) បានធ្វើការប្រគល់ជូនជនរងគ្រោះវិញតាមករស្នើសុំ ។ ជនរងគ្រោះមានឈ្មោះ កែវ ហេងលី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកសារព័ត៌មាន សលេខ១៧ ភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

     បច្ចប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរកសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

ដោយ​៖ សហការី​


ចែករំលែក៖