ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទាំងព្រឹកនៅមុខប៉ុស្តិ៍នគរបាលកន្ទោកមិនរំខានដល់សមត្ថកិច្ចឡើយ

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ជិះម៉ូតូឌុបប្រពន្ធតាមដងផ្លូវត្រូវជនសង្ស័យធ្វេីសកម្មភាពឆក់យកខ្សែកបង្កការភ្ញាក់ផ្អេីលទាំងព្រឹកចំណែកជនសង្ស័យគេចខ្លួនបាត់អស់មិនរំខានដល់សមត្ថកិច្ចឡើយ។ 

     ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣​ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ទល់មុខប៉ុស្តិ៍នគរបាល សង្កាត់កន្ទោក ខណ្ឌកំបូល​។ 

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូឌុបប្រពន្ធធ្វេីដំណើរតាមដងផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់មុខប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោកស្រាប់តែមានជនសង្ស័យមួយក្រុមជិះម៉ូតូ៣គ្រឿងមិនចាំស្លាកលេខមកធ្វេីសកម្មភាពឆក់យកខ្សែកមាសពីកជនរងគ្រោះ​ ភ្លាមនោះជនរងគ្រោះដឹងខ្លួនទាន់ស្រវាចាប់បានពាក់កណ្តាលមកវិញ​ ហេីយជនសង្ស័យក៏ជិះម៉ូតូគេចខ្លួនបាត់អស់ទៅ។ 

    តាមការបង្ហេីបពីពលរដ្ឋបានប្រាប់ឱ្យដឹងថា​ បទល្មេីសលួច​ ឆក់​ ប្លន់​ នៅក្នុងមូលដ្ឋានខណ្ឌកំបូលកំពុងតែកេីតឡេីងជាញឹកញាប់​ ធ្វេីឱ្យពលរដ្ឋមានការភ័យខ្លាចទោះបីពេលថ្ងៃក៏ស្ទេីរតែមិនហ៊ានចេញក្រៅផ្ទះដែរ។ 

    ទោះជាយ៉ាងណាក៏ដោយពលរដ្ឋស្នេីដល់លោក​ ហង្ស​ មុនី​ អធិការនគរបាលខណ្ឌកំបូលមេត្តាចាត់កម្លាំងល្បាតក្នុងមូលដ្ឋានឱ្យបានច្រេីនបន្តិចដេីម្បីជៀសវាងបទល្មេីសកេីនឡេីង៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖