ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ទម្លាយសារសំឡេង “ឆាំ ឆានី” ដែលមានបំណងញុះញង់បង្កអស្ថិរភាពក្នុងសង្គម

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទម្លាយសារសំឡេងមួយ របស់លោកឆាំ ឆានី សកម្មជនរបស់ក្រុមប្រឆាំងជ្រុលនិយមក្រៅប្រទេស ដែលណែនាំឱ្យ ធ្វើសកម្មភាពញុះញង់អុជអាលបំបែកបំបាក់ផ្ទៃក្នុងថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជា និងបំផ្លាញដំណើរការបោះឆ្នោតនៅកម្ពុជា។ 

សម្ដេច​តេជោ​ ថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖​ ខ្ញុំចង់ឲ្យបងប្អូនបានស្តាប់នូវការណែនាំ​របស់ពួកក្បត់ជាតិនៅក្រៅប្រទេសក្នុងយុទ្ធនាការតាមហ្វេសបុកវាយសំដៅមកលើខ្ញុំនិងគណកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ល្បិចបំបែកបំបាក់និងភាពពិសពុលរបស់ក្រុមនេះនឹងបង្កើតបាននូវផលអាក្រក់សម្រាប់ក្រុមគេនៅក្នុងប្រទេស។​ នេះជាផែនការរបស់អាក្បត់ជាតិ៣ជំនាន់​ដែលម៉ាឡេសុីទើបបណ្តេញចេញពីប្រទេសមុននេះបន្តិច។

សម្ដេច​តេជោ​ ផ្តាំទៅ​ ឆានី​ ថា៖​ សម្តេចសខេងជាឧបនាយករដ្ឋមន្ត្រី។​ លិខិតបញ្ជាក់នោះត្រូវបានសុំយោបល់ខ្ញុំជានាយករដ្ឋមន្ត្រីហើយនេះ​ ជាសមត្ថកិច្ចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ឯកសារទទួលស្គាល់ឬមិនទទួលស្គាល់វាជារឿងរបស់គ.ជ.ប។​

បើពួកអស់លោកល្ងង់និងគិតតែបោកប្រាស់មួលបង្កាច់បែបនេះតើពេលណាទើបមានសេចក្តីសុខ៕

ដោយ​៖​ សហការី​

 


ចែករំលែក៖