ព័ត៌មានទាន់ហេតុការណ៍៖

វីដេអូ និងរូបភាព ! ដែលកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងខណៈលោកស្រី Iwona Kmiecik ស្ថាបនិក និងជាអគ្គនាយិកាក្រុមហ៊ុន IM Capital Holding បានជ្រើសរើសសំលៀកបំពាក់ប្រពៃណីខ្មែរ ជួបសម្តេចធិបតី ! 

ចែករំលែក៖

ភ្នំពេញ៖ វីដេអូ និងរូបភាព ! ដែលកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងខណៈលោកស្រី Iwona Kmiecik ស្ថាបនិក និងជាអគ្គនាយិកាក្រុមហ៊ុន IM Capital Holding បានជ្រើសរើសសំលៀកបំពាក់ប្រពៃណីខ្មែរ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

មើលចុះ គួរឱ្យគោរព ស្រឡាញ់ណាស់ គាត់ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ អាចស្រូបកម្លាំងពលកម្មក្នុងស្រុក ឱ្យប្រជាពលរដ្ឋខ្មែរមានការងារធ្វើ ទទួលបានចំណូលសម្រាប់ជីវភាពប្រចាំថ្ងៃ។

សូមបញ្ជាក់ថា ៖ ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ នោះគឺលោកស្រី Iwona Kmiecik មានឈ្មោះជាខ្មែរថា «សិរីវឌ្ឍនា»។ លោកស្រីជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន IM Capital Holding។

ក្រុមហ៊ុន IM Capital Holding ជាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍអចលនទ្រព្យ ដែល ផ្តោតលើវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ប្រណីតនៅកម្ពុជា ជាពិសេសនៅតំបន់កោះ រ៉ុង ខេត្តព្រះសីហនុ។ សកម្មភាពសំខាន់ៗរបស់ក្រុមហ៊ុនរួមមាន ការវិនិយោគ និងអភិវឌ្ឍ អចលនទ្រព្យ ការអភិវឌ្ឍគម្រោងសណ្ឋាគារ និងរមណីយដ្ឋាន ព្រមទាំងការគ្រប់គ្រង ប្រតិបត្តិ ការអាជីវកម្មបដិសណ្ឋារកិច្ច។

បច្ចុប្បន្ន IM Capital Holding កំពុងអភិវឌ្ឍន៍គម្រោងធំៗចំនួនពីរនៅកោះរ៉ុង។ គម្រោង ទីមួយ គឺសណ្ឋាគារ និងរីស៊ត អប្សរា (Apsara Resort) ដែលបានបើកដំណើរការថ្មីៗនេះ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីភ្ញៀវជាតិ និងអន្តរជាតិ។ គម្រោងដ៏ប្រណិតមួយទៀតគឺ សណ្ឋាគារ Port Yves Palace ដែលជាសណ្ឋាគារ និងអាផាតមិនលំដាប់ផ្កាយប្រាំដំបូង គេបង្អស់នៅកោះរ៉ុង។ គម្រោង Port Yves Palace នេះត្រូវបានរំពឹងថានឹងបញ្ចប់ការ សាង សង់នៅឆ្នាំ ២០២៧។

Port Yves Palace គឺជាគម្រោងពហុមុខងារដែលរួមបញ្ចូលទាំងសណ្ឋាគារ អាផាតមិន ស្កាយបារ ស្ប៉ា ភោជនីយដ្ឋាន កន្លែង VIP និងមជ្ឈមណ្ឌលលក់ទំនិញផ្តាច់មុខនៅ ជាប់មាត់ សមុទ្រ ដែលមានឆ្នេរខ្សាច់ឯកជនប្រវែង ៩០ម៉ែត្រ។ អតិថិជនដែលជាវយូនីតណា មួយនឹង ទទួលបានប្លង់រឹងជាកម្មសិទ្ធិផ្ទាល់ភ្លាមៗ ដែលជារឿងកម្រមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ តម្លៃអចលនទ្រព្យនៃគម្រោងនេះ ត្រូវបានរំពឹងថានឹងកើនឡើង ១២ភាគរយប្រចាំឆ្នាំ។

ក្រៅពីវិស័យអចលនទ្រព្យ និងបដិសណ្ឋារកិច្ច IM Capital Holding ក៏ប្តេជ្ញាចិត្តជួយ ជ្រោម ជ្រែងដល់សង្គម ដោយលោកស្រី Iwona Kmiecik បានដឹកនាំក្រុមហ៊ុន ផ្តួចផ្តើម គំនិតសប្បុរសធម៌ជាច្រើន ដើម្បីលើកកម្ពស់សហគមន៍កម្ពុជា ដូចជាការបង្កើតសាលា បង្រៀនភាសា កម្មវិធីកីឡាសម្រាប់យុវជន និងការផ្សព្វផ្សាយអប់រំសម្រាប់កុមារ ដែលមាន ជីវភាពខ្វះខាត។

មិនបញ្ចប់ត្រឹមនេះ ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោកស្រី បានប្តេជ្ញាជំរុញការ តភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា និងប៉ូឡូញ។

លោកស្រី បានបញ្ជាក់ពីផែនការពង្រីកការវិនិយោគ របស់ក្រុមហ៊ុន ក្នុង វិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា ដោយមានគម្រោងពង្រីកការវិនិយោគ របស់ ខ្លួនទៅកាន់តំបន់ទេសចរណ៍សំខាន់ៗផ្សេងទៀត។

ជាមួយនឹងកំណើននៃ ចំណាប់ អារម្មណ៍ កាន់ តែច្រើនរបស់ក្រុមហ៊ុន និងសហគ្រាសប៉ូឡូញ មកលើទីផ្សារកម្ពុជា, លោកស្រី ក៏បានគោរពស្នើសុំការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា លើគំនិតផ្ដួចផ្ដើមក្នុង ការរៀប ចំវេទិ កាធុរកិច្ចប៉ូឡូញ-កម្ពុជា និងការបង្កើតសភាពាណិជ្ជ កម្មប៉ូឡូញ-កម្ពុជា នាពេលខាង មុខ ដើម្បីផ្សារភ្ជាប់វិស័យឯកជនរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅ។

សូមជម្រាបថា ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានទេពកោសល្យបំផុតក្នុងការដឹកនាំប្រទេស ទាក់ម៉ូយបរទេសមកបណ្តាក់ទុនរកសុីនៅប្រទេសកម្ពុជា ដែលធ្វើឱ្យជីវភាពប្រជាពលរដ្ឋរីកចម្រើន ប្រទេសជាតិមានការអភិវឌ្ឍន៍៕

ដោយ ៖ សិលា


ចែករំលែក៖