ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីធ្វេីការប្រទះឃេីញប្តីដេកស្លាប់ដេកឱបកូនតូច

ចែករំលែក៖

ភ្នំពេញ ៖ ប្រពន្ធចេញទៅធ្វេីការបាត់ទុកកូនស្រីអាយុទេីប៨ខែឱ្យប្តីមេីលខណៈចេញមកដល់ផ្ទះវិញឃេីញប្តីស្លាប់បាត់បង្កការភ្ញាក់ផ្អេីលនឹងរាយការណ៍ទៅសមត្ថកិច្ចកាលពីព្រលឹមថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងបន្ទប់ជួលលេខ២២ ជាន់ទី១ តាមផ្លូវបេតុង ក្រុមទី៤ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពបុរសខាងលើ ឈ្មោះ មឿន ទិញ ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅភូមិអង្គកែវ ឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ មានប្រពន្ធឈ្មោះ ស្រស់ សេងហុង អាយុ២៦ឆ្នាំ មុខរបរ បុគ្គលិកហាង មានស្រុកកំណើត ភូមិឈើទាល ឃុំព្រៃទឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង មានកូនស្រី២នាក់ ស្នាក់នៅបន្ទប់ជួលចំណុចកើតហេតុ ។

បើតាមស្ត្រីឈ្មោះ ស្រស់ សេងហុង ត្រូវជាភរិយារបស់សព បានឲ្យដឹងថា ប្តីរបស់គាត់មានជម្ងឺលើសជាតិអាសុីត ហើមជើង២ថ្ងៃមកហើយ រាល់យប់ឲ្យជួយមើលកូន ចំណែកគាត់ទៅធ្វើការងារ ហើយនៅយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ គ្រាដែលគាត់ចេញទៅធ្វើការងារនៅហាង ទុកកូនស្រីអាយុ៨ខែឲ្យនៅដេកជាមួយប្តី រហូតដល់វេលាម៉ោង៣និង៣០នាទីទៀបភ្លឺចូលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ ប្រញាប់ប្រញាល់សុំចេញមុនម៉ោង មកដល់បន្ទប់ គ្រាន់តែរុញទ្វារចូល ប្រទះឃើញប្តីដេកស្លាប់ឱបកូនស្រី ឃើញហើយសង្វេគ អាណិតខ្លោចចិត្ត ស្រែកហៅម្ចាស់ផ្ទះ អ្នកក្បែរខាងឱ្យជួយទៅមើល ។

សពបុរសខាងលើ នៅព្រឹកថ្ងៃដដែល ត្រូវបានកម្លាំងសមត្ថកិច្ចស្នងការក្រុងភ្នំពេញ មូលដ្ឋាន អាជ្ញាធរ ចុះទៅពិនិត្យជាក់ស្តែង ឃើញថាស្លាប់ដោយគាំងបេះដូង រួចប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯខេត្តព្រៃវែង ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖