ព័ត៌មានទាន់ហេតុការណ៍៖

សង្គ្រាមរុស្សុី-អ៊ុយក្រែន​បានបំផ្លាញទំនប់ទឹកវារីអគ្គិសនី​Nova Kakhovka ស្ថិតនៅក្នុងប្រទេសអ៊ុយក្រែននិងជារដ្ឋថ្មីដែលបានផ្តាច់ខ្លួនចូលរុស្សុីប្រមាណ១៨គីឡូម៉ែត្រការ៉េ

ចែករំលែក៖

   ភ្នំពេញ ៖ សង្គ្រាមរុស្សុី-អ៊ុយក្រែន​បានបំផ្លាញទំនប់ទឹកវារីអគ្គិសនី​Nova Kakhovka ស្ថិតនៅក្នុងប្រទេសអ៊ុយក្រែននិងជារដ្ឋថ្មីដែលបានផ្តាច់ខ្លួនចូលរុស្សុី ប្រមាណ១៨គីឡូម៉ែត្រការ៉េ។ នេះជាការបញ្ជាក់ពីលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។ 

    លោក ហេង រតនា អគ្គនាយកសុីម៉ាក់ បានបង្ហោះលើ facebook ផ្លូវការរបស់លោកយ៉ាងដូច្នេះថា : សង្គ្រាមរុស្សុី-អ៊ុយក្រែន​បានបំផ្លាញទំនប់ទឹកវារីអគ្គិសនី​Nova Kakhovka ស្ថិតនៅក្នុងប្រទេសអ៊ុយក្រែននិងជារដ្ឋថ្មីដែលបានផ្តាច់ខ្លួនចូលរុស្សុី។ ទំនប់នេះមានទំហំប្រមាណ១៨គីឡូម៉ែត្រការ៉េ (១៨ពាន់លានម៉ែត្រគូប)​ជាទំនប់ទឹកធំជាងគេមួយលេីលោកនេះ។  

លោកអគ្គនាយកបានបន្តថា បញ្ហាបាក់ទំនប់ទឹកបង្កឡេីងដោយការបន្ទុះគ្រាប់នេះ​ បានក្លាយជាការចោទប្រកាន់ដាក់គ្នារវាងរុស្សីនឹងអ៊ុយក្រែន។

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានគូសបញ្ជាក់ថា  នេះហេីយសមិទ្ធផលសង្គ្រាម​ គឺមានតែបំផ្លាញ​ សម្លាប់មនុស្ស​ សត្វ​ ធម្មជាតិ​ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តទាំងឡាយ​។

លោកថ្លែងថា  យេីងខ្ញុំស្អប់ខ្ពេីមសង្គ្រាម​ និងគោរពដឹងគុណ​ ស្រលាញ់សន្តិភាព!! ៕ 

ដោយ ៖ សិលា


ចែករំលែក៖