ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនស្រវឹងស្រាបើករថយន្តបុកជនជាតិថៃរបួសធ្ងន់ហើយព្យាយាមបើករត់ត្រូវសមត្តកិច្ចឃាត់បាន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ រថយន្តស៊េរីទំនើបម៉ាកRANGE ROVER ដែលគេស្គាល់ថាបើកបរដោយជនជាតិចិនស្រវឹងស្រាបានបុកជនជាតិថៃរងរបួសធ្ងន់ហើយព្យាយាមបើករត់ត្រូវសមត្តកិច្ចតាមឃាត់បាននៅវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នៅចំណុចផ្សារត្រីស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

នគរបាលប្រាប់ថា៖ នៅមុនពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តស៊េរីទំនើបម៉ាកRANGE ROVER ពាក់ផ្លាកលេខភ្នំពេញ2AM-3455 បើកបររេចង្កូតក្នុងស្ថានភាពស្រវឹងបានបុកទៅលើជនជាតិថៃដែលកំពុងជិះម៉ូតូបណ្តាលឱ្យដួលបែកក្បាលមានស្ថានភាពធ្ងន់ធ្ងរហើយរថយន្តបង្កបានព្យាយាមបើករត់ត្រូវសមត្តកិច្ចឃាត់បានក្នុងស្ថានភាពស្រវឹងជោកជាំ ចំណែកជនជាតិថៃដែលរងរបួសធ្ងន់ត្រូវបានជួយសង្គ្រោះ។

មន្ត្រីនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងកម្លាំងជំនាញបានចុះទៅពិនិត្យវាស់វែងកន្លែងកើតហេតុ គឺមូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កដោយជនជាតិចិនស្រវឹងស្រាជោកជាំបានបើកបុកទៅលើជនជាតិថៃដែលជិះម៉ូតូបណ្តាលឱ្យរបួសធ្ងន់ ហើយព្យាយាមបើកគេចត្រូវសមត្តកិច្ចចាប់បានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតហើយរថយន្តដែលបង្កគ្រោះថ្នាក់និងម៉ូតូរងគ្រោះត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងរង់ចាំដោះស្រាយនាពេលក្រោយ៕

ដោយ ៖ វណ្ណា


ចែករំលែក៖