ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញយានយន្តល្មើសចំនួន ៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ទូទាំងប្រទេសនាថ្ងៃទី០៧​ មិថុនា​!

ចែករំលែក៖

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ បានឲ្យដឹងថាចំនួនគោលដៅសរុប ៦៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ២៣គ្រឿង ម៉ូតូ ២២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤គ្រឿង មានម៉ូតូចំនួន ៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការ ទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។ 

សូមជម្រាបជូនថា​ កាលពីថ្ងៃទី០៦ ខែមិថុនាម្សិលមិញ​ មន្រ្តី​ជំនាញ​ បានដាក់គោលដៅសរុបចំនួន ៧១គោលដៅ ជាក់ស្ដែង​មានយានយន្តចូលគោលដៅចំនួន ៣០គ្រឿង ម៉ូតូ ២៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៣គ្រឿង មានម៉ូតូចំនួន ០៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេសផងដែរ៕

ដោយ៖ សហការី​(រូបភាព៖ ឯកសារ)


ចែករំលែក៖