ព័ត៌មានទាន់ហេតុការណ៍៖

បើកឡំប្រឺតាបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបុករងរបួសម្នាក់

ចែករំលែក៖

    ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសបែកមុខបែកមាត់និងម្នាក់ទៀតបានរងរបួសស្រាលបន្ទាប់ពីពួកគេជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុកឡំប្រឺតាខណៈកំពុងបត់ឆ្លងផ្លូវ​ កាលពីវេលាម៉ោង១១និង២០នាទីយប់​ ថ្ងៃទី៩​ ខែមិថុនា​ ឆ្នាំ២០២៣​ នៅតាមបណ្តោយផ្លូវលេខ៤៣២កែងផ្លូវលេខ១៦៧​ ស្ថិតក្នុងសង្កាត់ផ្សារដេីមថ្កូវ​ ខណ្ឌចំការមន។ 

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញឡំប្រឺតា​មួយគ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៤៣២​ ក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុស្រាប់តែស៊ីញ៉ូបត់ឆ្វេងឆ្លងផ្លូវបំណងទៅផ្លូវលេខ១៦៧ តែភ្លាមនោះស្រាប់តែមានបុរស២នាក់ជិះម៉ូតូហុងដាពណ៌ខ្មៅ​ ពាក់ស្លាកលេខកំពង់ចាម1F-1476​ ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៤៣២ក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកពេញទំហឹងបណ្តាលឱ្យអ្នកជិះខាងក្រោយរងរបួសបែកមុខមាត់ ចំណែកម៉ូតូនិងឡំប្រឺតាក៏រងការខូចខាតផងដែរ។ 

   ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងធ្វេីការសម្របសម្រួលភាគីទាំងសងខាង៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖