ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣១នាក់ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១៣ករណីទូទាំងប្រទេសថ្ងៃទី១០ មិថុនា

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន ៣១នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៣ករណី ទូទាំងប្រទេសនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ។​ ដូច្នេះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! 

ក្នុងចំណោមជនសង្ស័យចំនួន ៣១នាក់ រួមមាន ៖ ជួញដូរ ៦ករណី ឃាត់ ២០នាក់ (ស្រី ២នាក់),ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ៤នាក់ (ស្រី ០នាក់)​ និងករណីប្រើប្រាស់ ៣ករណី ឃាត់ ៧នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១០ ខែមិថុនា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ៤៩៩,៦៨ក្រាម និង៨កញ្ចប់តូច​ ,មេតំហ្វេតាមីន (Wy) ស្មេីនិង​ ៩,១៦ក្រាម​ ,កេតាមីន (Ke) ស្មេីនិង​ ៩៨,១៣ក្រាម​ ,អុិចស្តាសុី (mdma) ស្មេីនិង​ ២០,២០ក្រាម​ និងកញ្ឆា  ស្មេីនិង​ ០,៨២ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១១អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលមានចំនួន​ ៨អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ៣អង្គភាព​មានដូចខាងក្រោម​៖

*១ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។

*២ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ៧កញ្ចប់តូច។

*៣ / កោះកុង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យក Ice ១៩១,៦០ក្រាម។

*៤ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៥៧,៧៣ក្រាម។

*៥ / ព្រះសីហនុ៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ ចាប់យក Ice ២០៩,១១ក្រាម, Wy ៩,១៦ក្រាម, Ke ៩៨,១៣ក្រាម, MDMA ២០,២០ក្រាម និងកញ្ឆា ០,៨២ក្រាម។

*៦ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,១៦ក្រាម។

*៧ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់។

*៨ / ត្បូងឃ្មុំ៖ រក្សាទុក ១រណី ឃាត់ ១នាក់ ចាប់យក Ice ១កញ្ចប់តូច។

កងរាជអាវុធហត្ថ ៖ ៣អង្គភាព

*១ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១,១៦ក្រាម។

*២ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៣២ក្រាម។

*៣ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ១០នាក់ ស្រី ១នាក់ ចាប់យក Ice ៣៩,៦០ក្រាម ៕

ដោយ៖ សហការី​


ចែករំលែក៖