ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៧៨នាក់ ក្នុងបទល្មើសគ្រឿងញៀនចំនួន ២១ករណីទូទាំងប្រទេសថ្ងៃទី១១ មិថុនាម្សិមិញ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៧៨នាក់ (ស្រី ១៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២១ករណី ទូទាំងប្រទេសនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះ! ។

ក្នុងចំណោមជនសង្ស័យចំនួន ៧៨នាក់ រួមមាន៖ ជួញដូរ ៧ករណី ឃាត់ ៣៤នាក់ (ស្រី ៦នាក់),ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ១០នាក់ (ស្រី ១នាក់),​ និងប្រើប្រាស់ ៩ករណី ឃាត់ ៣៤នាក់ (ស្រី ៧នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១១ ខែមិថុនា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ៣៨៦,៧៦ក្រាម និង៤កញ្ចប់តូច,​ មេតំហ្វេតាមីន (Wy) ស្មេីនិង​ ៥,៣២ក្រាម,​កេតាមីន (Ke) ស្មេីនិង​ ១២៩,៩៧ក្រាម,​ អុិចស្តាសុី (mdma) ស្មេីនិង​ ៥១,៨៨ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ៩អង្គភាព បានចូលរួមបង្ក្រាប កម្លាំង​នគរបាលជាតិ ៧អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​២អង្គភាព​ មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ជួញដូរ ៤ករណី ឃាត់ ១៩នាក់ ស្រី ៤នាក់ ប្រើប្រាស់ ៩ករណី ឃាត់ ២៦នាក់ ស្រី ២នាក់ ចាប់យក Ice ១៤៤,៦៦ក្រាម, Ke ៩២,១២ក្រាម និង MDMA ៥១,៨៨ក្រាម។

*២ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ០ករណី ឃាត់ ៨នាក់ ស្រី ៥នាក់ ចាប់យក Ice ១,៧៨ក្រាម។

*៣ / កំពង់ចាម៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

*៤ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ៦នាក់ ស្រី ១នាក់ ចាប់យក Ice ៤,៤៩ក្រាម។

*៥ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យក Ice ២កញ្ចប់តូច។

*៦ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ១៩០,៣១ក្រាម។

*៧ / ត្បូងឃ្មុំ៖ រក្សាទុក ១រណី ឃាត់ ១នាក់ ចាប់យក Ice ២កញ្ចប់តូច។

ដោយឡែកកងរាជអាវុធហត្ថ ៖ ២អង្គភាព

*១ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យក Ice ៣៩,៦០ក្រាម, Ke ៣៧,៨៥ក្រាម និង Wy ៥,៣២ក្រាម។

*២ / កំពត៖ ជួញដូរ ១ករណី ឃាត់ ៧នាក់ ស្រី ១នាក់ ចាប់យក Ice ៥,៩២ក្រាម ៕

ដោយ៖សហការី​


ចែករំលែក៖