ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម៖ ចោរឆក់កាបូបប្រុស ស្រី២នាក់ត្រូវប្រជាពលរដ្ឋក្របួចបានប្រគល់ទៅឲ្យកម្លាំងប៉ុស្តិ៍នគរបាល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ចោរឆក់កាបូបប្រុសស្រី២នាក់ត្រូវប្រជាពលរដ្ឋក្របួចបានប្រគល់ទៅឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ផ្សារកណ្តាលដើម្បីសួរនាំតាមនីតិវិធី។

នៅល្ងាច  ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ មានការភ្ញាក់ផ្អើលថាចោរៗ ឆក់កាបូបអ្នកធ្វើដំណើរនៅលើដងផ្លូវជាតិលេខ៥ ចំណុចស្តង់តាងួន ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ខណៈនោះមានរថយន្តព្រូស១គ្រឿង បានឃើញហេតុការ ក៍បានដេញពីក្រោយរហូតមកដល់ក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ត្រូវបានរថយន្តខាងលើនោះបុកពីក្រោយដួលយ៉ាងច្រង៉ាប់ច្រងិល គ្រានោះត្រូវបានប្រជាពលរដ្ឋចាប់បាន ជនសង្ស័យប្រុសស្រី២នាក់នៅកន្លែងផ្សេងៗគ្នា។​

ចំណែកម៉ូតូនិងជនសង្ស័យត្រូវបាននគរបាលយកទៅប៉ុស្តិ៍នគរបាល រដ្ឋបាល សង្កាត់ផ្សារកណ្តាល ដើម្បីសាកសួរទើបបានដឹងរឿងពិត ៕

IMG_5510

ដោយ ៖ វណ្ណា


ចែករំលែក៖