ព័ត៌មានទាន់ហេតុការណ៍៖

ទិញទូរស័ព្ទតាមអនឡាញបាន២ថ្ងៃប្រេីមិនកេីត អ្នកទិញប្រើល្បិចឱ្យចេញមុខ នាំចូលប៉ុស្តិ៍បែរជាគំរាមរកវាយបកស័ក្តិនគរបាលចោល

ចែករំលែក៖

ភ្នំពេញ ៖ បុរសជាអ្នកលក់ទូរស័ព្ទតាមអនឡាញម្នាក់អួតខ្លួនថាជាប៉ូលិសពាក់ផ្កាយ​គំរាមរកវាយនិងបកស័ក្តិអធិការរងខណ្ឌកំបូលនិងនាយរងប៉ុស្តិ៍ភ្លេីងឆេះរទេះ ក្រោយពីដឹងថាខ្លួនរកសុីលក់ដូរបន្លំបោកប្រាស់ រំលោភលើទំនុកចិត្អអតិថិជន ដែលមានយុវជនម្នាក់កុម៉្មង់ទិញទូរស័ព្ទម៉ាក I phone​ 14​promax​ មួយគ្រឿង  របស់ចិន ប៉ះចំទូរស័ព្ទខូច ក៏ព្យាយាមទំនាក់ទំនងសាកសួរ តែត្រូវបានខាងអ្នកលក់ប្លុកហ្វេសប៊ុកចោលអស់រយៈពេល២ថ្ងៃ ទីបំផុតនៅវេលាម៉ោង១២ថ្ងៃត្រង់ទី២០ ខែមិថុនា ឆ្នាំ២០២៣ ជនរងគ្រោះប្រើល្បិចយកអាក់ខោនហ្វេសប៊ុកផ្សេងកុម្ម៉ង់ទិញហើយ ណាត់កន្លែងជួបឃាត់បានអ្នកលក់ដឹកទៅនិយាយគ្នានៅប៉ុស្តិ៍ ស្រាប់តែម្ចាស់អ្នកលក់ចេញមុខមក មិននិយាយរកដំណោះស្រាយរឿងទិញលក់ទូរស័ព្ទទេ បែរជាអួតអាងម្តងថាខ្លួនជាអធិការរងខណ្ឌសែនសុខ ម្តងថាខ្លួនជាប៉ូលិសពាក់ផ្កាយនៅក្រសួងមហាផ្ទៃ គំរាមវាយបកស័ក្តិលោកអធិការរងខណ្ឌកំបូលម្នាក់ និងនាយរងប៉ុស្តិ៍ភ្លើងឆេះរទេះម្នាក់ចោល បង្កឱ្យផ្អើលពេញប៉ុស្តិ៍ភ្លើងឆេះរទេះ ខណ្ឌកំបូល ។

    បើតាមយុវជនម្នាក់ឈ្មោះ ស៊ុន វីហ្សូ អាយុ២៣ឆ្នាំ ជាមន្ត្រីយោធានៅកងពលតូចលេខ៤២ ការពារព្រំដែន ភាគឦសាន មានទីលំនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល បានឱ្យដឹងថា បន្ទាប់ពីគាត់មកលេងផ្ទះ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ឃើញគេលក់ទូរស័ព្ទតាមផេកមួយ ឈ្មោះ P-P 168 phone shop ក៏បានកុម្ម៉ង់ទិញទូរស័ព្ទមួយគ្រឿងម៉ាក I phone 14 pro max ជាផលិតផលចិន តម្លៃ១០៥ដុល្លារ ដោយម្ចាស់អ្នកលក់ធានាជួសជុលរយៈពេល១ឆ្នាំ ទំនាក់ទំនងទិញឱ្យគេដឹកជញ្ជូនដល់ផ្ទះ ស្រាប់តែទូរស័ព្ទនោះ មិនស្គាល់សុីមកាត ប្រើមិនកើត ក៏ទំនាក់ទំនងទៅខាងអ្នកលក់វិញ ត្រូវបានអ្នកលក់ប្លុកហ្វេសប៊ុកចោលអស់ចំនួន៣អាក់ខោនអស់រយៈពេល២ថ្ងៃទៅហើយ លុះមកដល់វេលាម៉ោង១២ថ្ងៃត្រង់ ទី២០ ខែមិថុនា ឆ្នាំ២០២៣ នេះជនរងគ្រោះបានប្រើល្បិចយកហ្វេសប៊ុកផ្សេងឆាតទិញទូរស័ព្ទចំនួន២គ្រឿង ហើយណាត់ជួបកន្លែងផ្សេង ខុសពីលើកមុន  លុះជួបអ្នកដឹកនៅតាមផ្លូវ៣០ម៉ែត្រ កែងផ្លូវជាតិលេខ៣ ហើយឃាត់នាំទៅនិយាយគ្នានៅប៉ុស្តិ៍ភ្លើងឆេះរទេះ ក្នុងបំណងឱ្យម្ចាស់អ្នកលក់ទទួលខុសត្រូវ លើទូរស័ព្ទដែលទិញហើយមានបញ្ហា ស្រាប់តែខាងម្ចាស់អ្នកលក់បើករថយន្តម៉ាក TUTRA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BK-8185 ទៅដល់ មិនបាននិយាយរកដំណោះស្រាយរឿងទិញលក់ទូរស័ព្ទទេ បែរជាបញ្ចេញចរិតកោងកាចដ៏មហិមា អួតខ្លួនជាប៉ូលិសពាក់ផ្កាយ ម្តងថាជាអធិការរងខណ្ឌសែនសុខ ម្តងអួតខ្លួនថាប៉ូលិសក្រសួង គំរាមវាយបកស័ក្តិលោកអធិការរងខណ្ឌកំបូលម្នាក់ចោល និងបកស័ក្តិនាយរងប៉ុស្តិ៍ភ្លើងឆេះរទេះម្នាក់ទៀត ស្រែកឡូឡាឡាំប៉ាពេញប៉ុស្តិ៍នគរបាល បង្កឱ្យភ្ញាក់ផ្អើល លុះដល់សុំគោលការណ៍ឃាត់ខ្លួនដើម្បីសាកសួរ ទើបភ័យខ្លួន តាមពិតអ្នកលក់ទូរស័ព្ទសោះ។

    បន្ទាប់ពីសមត្ថកិច្ចពិតប្រាកដ លោកអនុវត្តបម្រើប្រជាពលរដ្ឋតាមនីតិវិធី បុរសជាអ្នកលក់ទូរស័ព្ទអនឡាញម្នាក់ខាងលើ ចាប់ផ្តើមបន្ទន់ឥរិយាបថ ដើរសំពះអង្វរ សុំសម្រួលវិញម្តង ។

    ទោះជាយ៉ាងណាក្តី អ្នកលក់ដូរតាមអនឡាញ ឆបោក រំលោភលើទំនុកចិត្តអតិថិជនខាងលើត្រូវបានឃាត់សាកសួរនៅប៉ុស្តិ៍ភ្លើងឆេះរទេះដើម្បីអនុវត្តបន្តតាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖